Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសបារាំង ស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ ៖ «ប្រទេសបារាំង ស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការគោរពបទឈប់បាញ់។

ប្រទេសបារាំង ស្វាគមន៍ជាពិសេសចំពោះការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការធ្វើការរួមគ្នា ដើម្បីដោះមីននៅតាមបណ្តោយព្រំដែន។

ប្រទេសបារាំង បញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់។» នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំងថ្ងៃទី១៥ ខែកញ្ញា ‌ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×