ឆ្នាំជូត ៖ រាសីស្រុតចុះ។ ថ្ងៃនេះការងារអ្នកឆ្នាំជូតមិនបានដូចបំណង ប៉ុន្តែត្រូវរក្សាស្មារតីធ្វើការកុំនឿយណាយ។ ប្រសិនមានអ្នកខ្ចីប្រាក់ត្រូវធ្វើលិខិតស្នាមត្រឹមត្រូវ ដើម្បីបង្ការថ្ងៃក្រោយកើតមានរឿងរំខានចិត្ត។ មនោសញ្ចេតនានិស្ស័យពុំទាន់ដល់មិនអាចអន្ទះសា ជីវភាពម្នាក់ឯងក៏ជាបទពិសោធន៍គួរឲ្យពេញចិត្តមួយដែរ។ សុខភាព ល្អប្រសើរ។ ទិសនាំលាភ គឺទិសអាគ្នេយ៍ តំណមទិសខាងឦសាន ។ ពណ៌ល្អ ស។ អ្នកជួយយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ការងារថ្ងៃនេះនឹងជួបការលំបាកអំពីលុយកាក់ ត្រូវប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្ត។ ចាយវាយត្រូវឲ្យសមហេតុផល កុំចំណាយហួសលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន។ មនោសញ្ចេតនាពិបាកទទួលបានលទ្ធផលដូចការទន្ទឹងរង់ចាំ។ សុខភាព មានបញ្ហាបន្តិចបន្តួច។ ទិសនាំលាភ គឺទិសខាងអាគ្នេយ៍ ប្រយ័ត្នទិសឦសាន។ ពណ៌ល្អពណ៌ខៀវ។ អ្នកជួយយកអាសា ឆ្នាំជូត៕
ឆ្នាំខាល ៖រាសីល្អមធ្យម ។ ការងាររវល់ធ្វើឲ្យអ្នកស្ថិតក្នុងស្ថានភាពតានតឹង អស់កម្លាំងជាប្រចាំ ត្រូវនឹងនរដោះស្រាយការងារនីមួយៗ កុំឆេវឆាវ គឺកាន់តែធ្វើឲ្យគ្រប់យ៉ាងប្រែជាស្មុគស្មាញជាង។ ថ្ងៃនេះកុំចាយវាយជ្រុលដៃ ប្រយ័ត្នគ្មានសល់១សេនក្នុងហោប៉ៅ។ មនោសញ្ចេតនារីកចម្រើនល្អប្រសើរ។ សុខភាព ទទួលទានអាហារឲ្យត្រឹមត្រូវកុំឲ្យមានបញ្ហាក្រពះ។ ទិសនាំលាភ គឺទិសខាងត្បូង ប្រយ័ត្នទិសលិច។ ពណ៌ល្អគឺពណ៌ក្រហម។ អ្នកជួយយកអាសា ឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃសំណាងចំពោះអ្នកឆ្នាំថោះ ពេលគ្រប់ផែនការការងារសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល ទំនាក់ទំនងរលូនល្អ ជួបការលំបាកតែងមានអ្នកជួយទំនុកបំរុង។ ផែនការហិរញ្ញវត្ថុជោគជ័យ អាចដំណើរការចរចាកិច្ចសន្យា។ មនោសញ្ចេតនាការយកចិត្តទុកដាក់ថែទាំរបស់ដៃគូ គឺជាកម្លាំងចលករដ៏ធំធេងសម្រាប់អ្នក។ សុខភាព ប្រយ័ត្នជំងឺផ្លូវរំលាយអាហារ។ ទិសនាំលាភ គឺទិសខាងត្បូង តំណមទិសខាងជើង ។ ពណ៌ល្អ គឺពណ៌ខ្មៅ។ អ្នកជួយយកអាសា ឆ្នាំជូត៕
ឆ្នាំរោង ៖ រាសីឡើងស្រុតចុះ។ ការងាររងឥទ្ធិពលដោយពាក្យចរចាមអារ៉ាមធ្វើឲ្យផ្លូវចិត្តរបស់អ្នកមិនល្អប៉ះពាល់ដល់ការងារ ពិសេសងាយបំពានផ្លូវចិត្តរបស់អ្នកមិនល្អប៉ះពាល់ដល់ការងារ ពិសេសងាយបំពានកំហុសឆ្គង។ ថ្ងៃនេះត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសង ព្រោះត្រូវជាប់ទោស។ មនោសញ្ចេតនា ងាយប្រេះឆា ត្រូវចេះថ្នាក់ថ្នមគោរពគ្នាទៅវិញទៅមក។ សុខភាពមិនបានល្អ មានអាការៈឈឺក្បាលជាប់។ ទិសនាំលាភ គឺទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាងគឺខ្មៅ។ អ្នកជួយយកអាសា ឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់ត្រដែត។ ការងារគ្រប់យ៉ាងដំណើរការឥតទើសទាក់ ត្រូវបានថ្នាក់លើទុកចិត្ត អ្នករួមការងារស្រឡាញ់ មានឱកាសឈានឡើង។ លទ្ធភាពក្តាប់ឱកាសវិនិយោគល្អ មានបន្ថែមខ្ទង់ចំណូល។ មនោសញ្ចេតនាត្រូវម្ចាស់ការបង្ហាញទឹកចិត្តចំពោះដៃគូទើបទំនាក់ទំនងរីកចម្រើនទៅមុខ។ សុខភាព ល្អប្រសើរ។ ទិសនាំលាភ គឺទិសខាងកើត តំណមទិសខាងជើង ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ ។ អ្នកជួយយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីល្អឡើងខ្ពស់ត្រដែត។ ការងារថ្ងៃនេះមានឱកាសប្រាស្រ័យផ្ទាល់ជាមួយប្រភពទុនល្អ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ អ្នករៀនសូត្រនឹងបានសម្រេចលទ្ធផលគាប់ចិត្ត។ ចំណូលហូរចូលមិនដាច់។ មនោសញ្ចេតនារីកចម្រើនល្អ គ្មានផលរមាស់បន្តិចណាឡើយ។ សុខភាពល្អធម្មតា។ ទិសនាំលាភ គឺទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង គឺពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ គោលដៅការងារបច្ចុប្បន្នលំបាកអាចសម្រេចបានដូច្នេះកុំប្រឹងប្រែងពេក បណ្តោះអាសន្នចាត់ទុកថា នេះជាពេលសម្រាក បំពេញថាមពល ដើម្បីរង់ចាំឱកាសថ្មី។ មិនត្រូវចូលរួមក្នុងកម្មវិធីវិនិយោគប្រថុយប្រថាន។ មនោសញ្ចេតនាអ្នកមានគ្រួសារ ឬមានគូស្នេហ៍ត្រូវប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងជាមួយមនុស្សខុសភេទ ដើម្បីបញ្ចៀសការប្រចែប្រច័ណ្ឌ។ សុខភាព ត្រូវលៃពេលដើរកម្សាន្តបំបាត់ភាពតានតឹងអារម្មណ៍។ ទិសនាំលាភ គឺទិសត្បូង តំណមទិសពាយ័ព្យ ។ ពណ៌នាំសំណាងគឺពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសាគឺឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់ត្រដែត។ ទោះបីការងារបច្ចុប្បន្នរបស់អ្នកពុំទាន់បានដូចចិត្តតែមានទិសរីកចម្រើនល្អ ប្រឹងប្រែងប្រមូលផ្តុំកម្លាំងកាយចិត្តនឹងមានថ្ងៃទទួលផលតាមបំណង។ ថ្ងៃនេះត្រូវរៀបចំផែនការចំណាយឲ្យសមស្របជាមួយនឹងប្រាក់ចំណូលរបស់ខ្លួន។ មនោសញ្ចេតនាទាំង២នាក់ត្រូវរួមគ្នាកសាងគោលដៅរួមក្នុងអនាគត ដើម្បីទំនាក់ទំនងកាន់តែផ្សាភ្ជាប់ថែម។ សុខភាពពុំមានបញ្ហាធំដុំគ្រាន់តែឈឺក្បាលតិចតួច។ ពណ៌នាំសំណាង គឺពណ៌ខៀវ។ ទិសនាំលាភ ទិសខាងជើង តំណមទិសអាគ្នេយ៍។ អ្នកជួយយកអាសា គឺឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ មានឱកាសសហការការងារជាមួយដៃគូស្ត្រីសម្បូរសក្តានុពល កុំបោះបង់ឱកាស។ ចង់វិនិយោគចាំបាច់ត្រូវមានចំណេះដឹង កុំវិនិយោគតាមអារម្មណ៍អាចថ្ងៃណាមួយអស់រលីងពីខ្លួន ស្តាយក្រោយមិនទាន់។ មនោសញ្ចេតនាពុំទាន់មានអ្វីគួរឲ្យសង្ឃឹម ហេតុនេះធ្វើឲ្យអ្នកនឿយណាយ។ សុខភាពពុំសូវល្អប្រសើរ ត្រូវគេងឲ្យគ្រប់គ្រាន់។ ទិសនាំលាភ គឺទិសឦសាន តំណមទិសខាងកើត។ ពណ៌នាំសំណាង គឺពណ៌ខៀវ។ អ្នកជួយយកអាសា គឺឆ្នាំជូត៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់ត្រដែត ។ ការងាររីកចម្រើនខ្លាំង មានឱកាសទទួលបានចំណូលច្រើន ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនារវល់តែស្វែងរក ជួនកាលគូព្រេងគឺនៅជិតខ្លួនបង្កើយ តែអ្នកបែរជាមិនចាប់អារម្មណ៍។ សុខភាពល្អប្រសើរ។ ទិសនាំលាភ គឺទិសខាងលិច តំណមទិសខាងកើត។ ពណ៌ល្អ គឺពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសា ឆ្នាំខាល ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ត្រដែត។ មនុស្សឆ្នាំកុរត្រូវបានថ្នាក់លើជឿទុកចិត្តផ្តល់ការងារល្អ អ្នករួមការងារស្រឡាញ់រាប់អានគ្រប់គ្នា។ ថ្ងៃនេះអ្នកលក់ដូរ ជំនួញ នឹងមានឱកាសចំណេញច្រើន។ មនោសញ្ចេតនាគ្រួសារចុះសម្រុងល្អ កក់ក្តៅ។ សុខភាព ល្អប្រសើរ តែត្រូវខំហាត់ប្រាណឲ្យបានទៀងទាត់។ ទិសនាំលាភគឺទិសពាយ័ព្យ តំណមទិសឦសាន។ ពណ៌ល្អ ពណ៌ផ្ទៃមេឃ។ អ្នកជួយយកអាសា គឺឆ្នាំថោះ៕