Wednesday, July 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរោគចាប់ជំរិត វាយប្រហារតាមអ៊ីនធឺណិត ដែលមានគ្រោះថ្នាក់ខ្លាំង ចំពោះស្ថាប័នរដ្ឋនិងឯកជន និងបុគ្គលម្នាក់ៗ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៣ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការកើនឡើង នូវការវាយប្រហារតាមអ៊ីនធឺណិត ក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំងចំពោះស្ថាប័នរដ្ឋ និងឯកជន និងបុគ្គលម្នាក់ៗផងដែរ។

មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្ដាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការ ត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។

មេរោគ ប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា ១.ការប្រើប្រាស់សុសវែរ មិនមានអាជ្ញាបណ្ណ ២.ការបើកឯកសារភ្ជាប់មកជាមួយអ៉ីម៉ែល ៣.ការមិនបានធ្វើបច្ចុប្បន្នភាព ទៅលើ សុសវែរ និងកម្មវិធី ប្រើប្រាស់ជាដើម។ អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើន គឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះត្រឡប់មកវិញ។ ចោរព័ត៌មានវិទ្យា ក៏ប្រើប្រាស់វិធីសាស្ត្រ ចាប់បង្ខំអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ឱ្យបានឆាប់ បើពុំនោះទេពួកចោរព័ត៌មានវិទ្យា នឹងបញ្ចេញឯកសារទាំងអស់ ដែលពួកគេបានលួច ដែលអាចធ្វើឱ្យប៉ះពាល់ជាខ្លាំង ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។

ក្រសួងសូមណែនាំសាធារណជន អំពីវិធានការការពារដូចខាងក្រោម៖

  • ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយអ៊ីនធឺណិតដែលគ្មា នប្រភពច្បាស់លាស់ ជៀសវាងទាញយកកម្មវិធីតាម
  • ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងឧបករណ៍ ចល័តរបស់អ្នកឱ្យបានទៀងទាត់
  • ដំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំកុំព្យូទ័រ
  • មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងអ៉ីម៉ែល
  • ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណិត (Offline)។ ប្រសិនបើលោកអ្នកក្លាយជាជនរងគ្រោះ ដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ ពីព្រោះថាលោកអ្នក មិនប្រាកដថា នឹងទទួលបានឯកសារទាំងនោះមកវិញឡើយ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬសុំជំនួយបច្ចេកទេសបន្ថែមលើ ករណីនេះ តាមរយៈអ៉ីមែល incident@camcert.gov.kh ឬទូរស័ព្ទលេខ ០១៦ ៨៥១ ៦៧៨៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×