តោ៣ក្បាល នៅទ្វីបអាហ្វ្រិកបានជួយរំដោះ ក្មេងស្រីម្នាក់ឲ្យរួចផុតពីជនចាប់ជំរិត១២នាក់ ដែលប៉ងបង្ខំនាងឲ្យរៀបការ-នេះបើតាម Gueardan ចុះផ្សាយ។
ក្រុមចាប់ជំរិតនេះ បានឃុំឃាំងនាងអស់រយៈពេល១សប្តាហ៍ នាតំបន់ដាច់ស្រយាលភាគនិរតីអេត្យូពី ហើយវាយធ្វើបាបនាងជាប្រចាំ។ ក្រោយមកហ្វូងគោបានបង្ហាញវត្តមាន រួចបណ្តាញពួកចាប់ជំរិតទាំងនេះចេញទៅ រួចបន្តនៅការពារនាងរហូតដល់ពេលប៉ូលិសមកដល់។
ហ្វូងតោ
នាយប៉ូលិស Wondimu Wendaju ពោលថា ៖ “ពួកវានៅការពារនាងអស់ពាក់កណ្តាលថ្ងៃ ទម្រាំប៉ូលិស និងក្រុមគ្រួសាររកនាងឃើញ។ ក្រោយមកពួកវាក៏ចាកចេញទៅដោយបន្សល់ទុកនាងប្រៀបដូចជា “កាដូ”មួយ។
នាងពោលបន្ថែម ៖ “ប្រសិនក្រុមតោនេះ ពុំបានមកទេ រឿងរ៉ាវអាក្រក់ពិតជាលើកឡើង។ ធម្មតានាងនឹងត្រូវរំលោភវាយដំព្រៃផ្សៃដើម្បីបង្ខំឲ្យរៀបការ”។
Stuart Williams អ្នកជំនាញការពីសត្វព្រៃ និយាយថា ក្មេងស្រីត្រូវបានតោសង្គ្រោះ ប្រហែលដោយសារនាងបានយំ។ តាមលោកគឺ ៖ “សំឡេងយំខ្សឹកខ្សួលរបស់នាងបានធ្វើឲ្យហ្វូងតោច្រឡំថា ជាសំឡេងរបស់កូនតោ។ ប្រការនេះនៅបានស្រាយបញ្ជាក់ថា ហេតុអ្វីពួកវាពុំស៊ីសាច់របស់នាង”។
ក្រោយហេតុការណ៍នេះ ក្មេងស្រីពិតជាតក់ស្លុត ហើយភ័យខ្លាចយ៉ាងខ្លាំងបច្ចុប្បន្នកំពុងទទួលការព្យាបាលស្នាមរបួស បណ្តាលមកពីការវាយដំ។
ប៉ូលិសបានចាប់ខ្លួន បុរស៤នាក់ ហើយកំពុងបន្តរកបុរស៣នាក់ទៀតដើម្បីយកមកសួរចម្លើយ និងផ្តន្ទាទោស៕ ដោយ ៖ សូយន