Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ចេះខ្មាសក្មេងសោះ ! ក្មេងប្រុសឥណ្ឌាម្នាក់ យកដំបងចង្អុលចំៗមុខ អ្នកដើរកន្លែងអ៊ូអរអត់ពាក់ម៉ាស់ ធ្វើឲ្យអ្នកខ្លះ… (វីដេអូ)

វីដេអូមួយ ដែលបង្ហាញក្មេងប្រុសម្នាក់ឈរ នៅតាមផ្លូវមនុស្សដើរដ៏អូរអរមួយ នៅក្នុងទីក្រុង Dharamshala ប្រទេសឥណ្ឌា បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចែករំលែកពាសពេញនៅលើបណ្តាញសង្គមតែម្តង។ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺក្មេងប្រុសរូបនោះ ត្រូវបានឃើញពាក់ម៉ាស់ និងដៃកាន់ដំបងជ័រពណ៌លឿង នៅលើដងផ្លូវ ដើម្បីជម្រុញឲ្យមនុស្សគ្រប់គ្នា ដែលបានដើរឆ្លងកាត់ ត្រូវពាក់ម៉ាស់។

នេះបើតាមគណនី Instagram មានឈ្មោះថា dharamshalalocal បានបង្ហោះវីដេអូនេះ ដោយភ្ជាប់ Caption សម្តែងការហួសចិត្តចំពោះមនុស្សដែលមិនពាក់ម៉ាស់ទាំងនោះថា៖ «ក្មេងប្រុសតូចនេះ ត្រូវបានឃើញឈរនៅលើដងផ្លូវមួយកន្លែង នៃទីក្រុង Dharmshala ដើម្បីស្នើឲ្យមនុស្សពាក់ម៉ាស់។ រូបគេសូម្បីតែមិនមានស្បែកជើងពាក់ផង តែបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន តើអ្នកណាដែលទទួលបានការអប់រំ ហើយអ្នកណាមិនបានទទួលការរៀនសូត្រនៅទីនេះ?»។

នៅក្នុងឃ្លីប ក្មេងប្រុសដែលមានការព្រួយបារម្ភនេះ ត្រូវបានឃើញថា រូបគេបានព្យាយាមបញ្ឈប់ និងណែនាំទៅដល់អ្នកដើរទាំងឡាយណា ដែលមិនពាក់ម៉ាស់។ តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺគ្មាននរណាម្នាក់ហាក់អើពើទៅនឹងអ្វីដែលក្មេងប្រុសរូបនេះ កំពុងណែនាំឲ្យល្អនោះទេ។ ជាក់ស្តែង មនុស្សមួយចំនួន បែរជានាំគ្នាភ្ញាក់ផ្អើល និងបង្ហាញការមិនពេញចិត្តចំពោះការស្នើសុំរបស់ក្មេងនេះ ដោយយកដៃគោះក្បាល ឬចាប់ដំបងរកបោះចោលទៀតផង។

យោងតាមសារព័ត៌មាន India Today រដ្ឋាភិបាលឥណ្ឌា បានបន្ធូរបន្ថយការរឹតត្បិតនៅក្នុងតំបន់មួយចំនួន នៃប្រទេស ចាប់តាំងពីចំនួនករណី Covid-19 បានចាប់ផ្តើមធ្លាក់ចុះ។ តែទោះយ៉ាងណា មនុស្សទាំងអស់គ្នា គឺនៅតែត្រូវអនុវត្តវិធានការពារ ដោយពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីបង្ការការឆ្លងរីករាលដាលកាន់តែខ្លាំងឡើងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×