Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលខណ្ឌសែនសុន បង្ក្រាបភោជនីយដ្ឋានហ្គោល និង ឃាត់ខ្លួនប្រុសស្រី ២៦នាក់ ពាក់ព័ន្ធការបំពានវិធានការណ៍ការពារជំងឺកូវីដ១៩

ភ្នំពេញ ៖ សមត្ថកិច្ចអធិការនគរបាលខណ្ឌសែនសុខ កាលពីវេលាម៉ោងជាង១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានចុះធ្វើការបិទហាងខារ៉ាអូខេមួយកន្លែង យីហោ« ហ្គោល» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងការបើកអាជីវកម្មរកស៊ី ឬ ទទួលភ្ញៀវចូលច្រៀងលេង នៅក្នុងហាង ដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនខ្លាចការឆ្លងជំងឺកាចសាហាវកូវីដ១៩។

សមត្ថកិច្ចនគរបាលបានដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ ក្នុងនោះ រួមមានស្រី ១៤នាក់ ប្រុស ១២នាក់ រួមនឹងម៉ូតូជាច្រើនគ្រឿងទៀត។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនពួកគេ ជនសង្ស័យទាប្រុសស្រី ទាំង២៦នាក់ត្រួវបានបញ្ជួន ទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី ធ្វើការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិដោយ​៖ចន្ទា ភា

×