Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ចេញ​កម្ម​វី​ធី​ថ្មី ដើម្បី​លុបបំបាត់​វប្បធម៌ធ្វើការ​លើស​ម៉ោង ដោយសារ​បុគ្គលិក​ធ្វើការ​លើសម៉ោង​ច្រើនពេក​

​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​ការណែនាំ​ពី​វិធានការ​ថ្មី​មួយ ដើម្បី​បង្ខំ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ទាំងអស់ ចេញពី​ធ្វើការ​ទៀង​ម៉ោង និង​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើការ​លើស​​ម៉ោង ដោយ​រដ្ឋាភិបាល​នឹង​ធ្វើ​ការបិទ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់​ចាប់ពី​ម៉ោង ៨​យប់​។​ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បញ្ជាក់ថា ការ​ដែល​ចេញ​កម្មវិធី​នេះ​គឺ​ដើម្បី​បញ្ឍប់​វប្បធម៌​ធ្វើការ​លើស​ម៉ោង​។ ​​ប្រទេស​កូរ៉េខាងត្បូង មាន​ម៉ោង​ធ្វើការ​លើស​ម៉ោង ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។​

​បុគ្គលិក​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​សេ​អ៊ូ​ល ធ្វើការ​ជា​មធ្យម​ចំនួន ២.៧៣៩​ម៉ោង​ ក្នុង​មួយឆ្នាំ ដែល​ចំនួន​​នេះ​គឺ​លើស​រហូត​ដល់ ១.០០០​ម៉ោង លើ​បុគ្គលិក​រដ្ឋ នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ដទៃ​។​

​ការអនុវត្ត​កម្មវិធី​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល ៣​ដំណាក់កាល នៅក្នុងពេល ៣​ខែ​ខាងមុខ​។​ កម្មវិធី​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី ៣០ ខែ​មីនា​នេះ ដោយ​កុំព្យូទ័រ​ទាំងអស់​នឹង​ត្រូវ​បិទ​មុន​​ម៉ោង ៨​ ៕​ សុភ័ក្ត្រ​

×