Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រាំលែងបាន គ្រួសារមួយនាំគ្នាចេញក្រៅផ្ទះ ស្រែកតវ៉ាផ្អើលពេញផ្លូវ ព្រោះគ្រូពេទ្យឲ្យទុកសពរង់ចាំធ្វើសំណាក រហូតធុំក្លិនពេញផ្ទះ (វីដេអូ)

ភ្នំពេញ ៖ ពិតណាស់ ដូចដែលយើងបានដឹងហើយ សម្រាប់សពអ្នកជំងឺកូវីដ បន្ទាប់ពីស្លាប់ គឺខាងក្រុមគ្រូពេទ្យជួរមុខ បានចាត់ចែកដឹកយកទៅកាន់ទីកន្លែងបូជាភ្លាមៗ ដោយមិនទុកយូរនោះទេ ដែលធ្វើឲ្យគ្រួសារ សាច់ញាតិ ឬ កូនចៅ សូម្បីតែពុំបានឃើញមុខជាលើកចុងក្រោយនោះផង។

ប៉ុន្តែ ចម្លែកអី សពលោកតាម្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញកើតជំងឺកូវីដ ហើយក្រុមគ្រូពេទ្យសូម្បីហាមមិនឲ្យក្រុមគ្រួសារ កូនចៅប៉ះពាល់ ដោយទុករង់ចាំធ្វើសំណាករហូតសពឡើងហៀរទឹក ធុំក្លិនពេញក្នុងផ្ទះតែម្តង។

នេះបើតាមសម្តីចៅស្រីម្នាក់របស់សព ព្រោះតែមិនអាចទ្រាំធុំក្លិនស្អុយទៀតបានៗ សម្រេចចិត្តធ្វើការឡាយ ដោយបានបញ្ជាក់ទាំងទឹកភ្នែកថា គ្រូសាររបស់នាងបានធ្វើតាមច្បាប់ទាំងអស់ ដោយមិនហ៊ានប៉ះពាល់សពនោះទេ ប៉ុន្តែ អាជ្ញាធរ និងគ្រូពេទ្យផ្នែកចាត់ចែងសព ហាក់មិនមែនការដោះស្រាយអ្វីសោះ ដោយឲ្យរង់ចាំទុករហូតសពឡើងដល់៣យប់៣ថ្ងៃ ធុំក្លិនពេញផ្ទះបែបនេះ។ ស្រ្តីជាចៅរូបនោះ ក៏បាននិយាយទាំងហួសចិត្តទៀតថា ប្រសិនបើឆ្លងកូវីដនោះក្នុងរយៈពេល៣ថ្ងៃនេះ គឺក្រុមគ្រួសាររបស់នាងម្នាក់ៗច្បាស់ណាស់ជាឆ្លងអស់ហើយ។

តែយ៉ាងណា ស្របពេលនាង កំពុងធ្វើការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងសមាជិកគ្រួសារ កូនចៅចេញក្រៅផ្ទះ ស្រែកតវ៉ាផ្អើលពេញផ្លូវ ស្នើឲ្យក្រសួងសុខាភិបាលជួយដោះស្រាយចំពោះបញ្ហានេះ ទើបគេឃើញមានឡានពេទ្យ១គ្រឿង បានមកយកសព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×