Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសឥណ្ឌា២នាក់ ត្រូវបានចាប់ខ្លួន ក្រោយផុសនិយាយថា អាចម៌គោ និងទឹកនោមគោ មិនអាចព្យាបាលកូវីដបាន

កាលពីពេលថ្មីៗនេះ បុរសឥណ្ឌា២នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបាននិយាយនៅលើបណ្តាញសង្គមថា អាចម៌គោ និងទឹកនោមគោ មិនអាចព្យាបាលជំងឺកូវីដេ១៩ បានឡើយ។

លោក Wangkhem Wangthpi អាយុ ៤១ ឆ្នាំ ជាអ្នកកាសែត និងលោក Leichombam Erendro អាយុ ៤០ ឆ្នាំ ជាសកម្មជន ត្រូវបានគេចោទប្រកាន់ថា បានចេញមុខធ្វើការប្រឆាំងទៅនឹងអំណះអំណាង របស់គណបក្សលោកនាយករដ្ឋមន្រ្តី Narendra Modi ដែលថា អាចម៌គោអាចប្រឆាំងនឹងវីរុសកូវីដ១៩ បាន។

បុរសរងការចោទប្រកាន់ទាំងពីរ ត្រូវបានចាប់ខ្លួនចេញពីផ្ទះរបស់ពួកគេភ្លាមៗ នៅក្នុងរដ្ឋ Manipur បន្ទាប់ពីសមាជិកគណបក្ស BJP ដែលមានអនុប្រធានរដ្ឋ BJP Usham Deban Singh និងអគ្គលេខាធិការ P. Premananda Meetei បានដាក់ពាក្យបណ្តឹងប្រឆាំង ចំពោះការនិយាយជំទាស់បែបនេះ របស់ពួកគេទៅប៉ូលីស។

គួរបញ្ជាក់ថា Wankhem មុននេះ ត្រូវបានចាប់ខ្លួនចំនួន ២ លើក រួចមកហើយ ក្នុងករណីបានធ្វើការរិះគន់គណបក្ស BJP។ គាត់ក៏ក្លាយជាមនុស្សដំបូង ដែលត្រូវបានគេកំណត់គោលដៅ នៅក្រោមច្បាប់ព័ត៌មានវិទ្យា ប៉ុន្តែ សេចក្តីជូនដំណឹងប្រឆាំងនឹងគាត់ ត្រូវបានដកចេញវិញក្រោយមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×