Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន ចូលរួមពិធីប្រគល់ និងទទួលសម្ភារ ទប់ស្កាត់ជំងឺវីរុស ដែលជាអំណោយរបស់មូលនិធិGX Foundation ហុងកុង ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ពិធីប្រគល់និងទទួលសម្ភារទប់ស្កាត់ជំងឺវីរុស ដែលជាអំណោយរបស់មូលនិធិ GX Foundation ហុងកុងប្រទេសចិន ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងតាមរយៈ Video Conference។

លោក Leung Chun-ying ប្រធានមូលនិធិ GX Foundation ហុងកុងប្រទេសចិន, ឯកឧត្តម Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសុន្ទរកថារបស់ឯកឧត្តម Wang Wentian បានលើកឡើងថា ភាគីចិនមានអារម្មណ៍ដូចគ្នា ចំពោះបច្ចុប្បន្នភាពនៃជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បន្តខិតខំបង្កើនកម្លាំងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺវីរុសជាមួយភាគីកម្ពុជា។ រហូតមកដល់ពេលនេះភាគីចិន បានផ្តល់វ៉ាក់សាំងកូវីដជូនដល់ភាគីកម្ពុជា មានចំនួនសរុប១១.៧លានដូស នឹងបន្តផ្តល់ជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្រ្ត និងសម្ភារគាំទ្រជាច្រើនទៀត ជូនដល់កម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ក្រោមការដឹកនាំលោក Leung Chun-ying ប្រធានមូលនិធិ GX Foundation បានចូលរួមជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសមួយនេះ នេះមិនត្រឹមតែរួមចំណែកថ្មី សម្រាប់ចំណងមិត្តភាពរវាងចិននិងកម្ពុជាតែប៉ុណ្ណោះទេ ក៏ជាការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍ សុខភាពសម្រាប់មនុស្សជាតិផងដែរ។

លោក Leung Chun-ying មានប្រសាសន៍ថា ដើម្បីជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស មូលនិធិ GX Foundation បានចាប់ផ្តើមពីដំណើរចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ បានចាត់ចែងកិច្ចការពិសេសនានា ប្រមូលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ ដែលមានទម្ងន់សរុប២០តោន ប្រគល់ជូនភាគីកម្ពុជាយ៉ាងឆាប់រហ័សនិងទាន់ពេលបំផុត ក្នុងនោះក៏មានម៉ាស៊ីនអុកស៊ីសែន ចំនួន៣០០គ្រឿងផងដែរ។ ជឿជាក់ថាទាំងនេះនឹងជួយដល់កម្ពុជា បង្កើនសមត្ថភាពក្នុងការតបទល់លើជំងឺវីរុសមួយនេះ ប្រកបដោយប្រសិទ្ធភាព។ មូលនិធិ GX Foundation ហុងកុងនឹងបន្តចូលរួមជាកម្លាំង ក្នុងការជំរុញចំណងមិត្តភាពរវាងប្រជាជនទាំងពីរ យកចិត្តទុកដាក់និងគាំទ្រដល់វិស័យសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិន និងគ្រប់មជ្ឈដ្ឋាននៃសង្គម ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ផ្តល់ជាជំនួយក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមបញ្ចូលទាំងការចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រមកកាន់ប្រទេសកម្ពុជា និងជំនួយសាងសង់មន្ទីរពិសោធន៍ តេស្តរកជំងឺវីរុសដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុជាដើម។ ជាពិសេសនោះគឺ ចិនបានផ្តល់វ៉ាក់សាំងជាច្រើនជូនដល់ភាគីកម្ពុជា គាំទ្រកម្ពុជាក្នុងការសម្រេចនូវគោលដៅ ចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ទៅដល់ប្រជាជនឱ្យបាន១០លាននាក់ យ៉ាងឆាប់បំផុត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានឹងប្រើសម្ភារទប់ស្កាត់ជំងឺវីរុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិឱ្យបានល្អ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការតបទល់លើជំងឺវីរុស។

តបតាមសំណើររបស់ក្រសួងសុខាភិបាលកម្ពុជា មូលនិធិ GX Foundation ហុងកុងប្រទេសចិនបានធ្វើការប្រមូលពីបណ្ដាភាគី និងបានប្រគល់សម្ភារៈទប់ស្កាត់ជាច្រើន ជូនដល់ភាគីកម្ពុជាក្នុងនោះរួមមាន ម៉ាស៊ីនអុកស៊ីសែន៣០០គ្រឿង ម៉ាសវេជ្ជសាស្រ្ត១លានបន្ទះ អាវវេជ្ជសាស្រ្ត៣ម៉ឺនសម្រាប់ ស្រោមដៃវេជ្ជសាស្រ្ត១៦ម៉ឺន វែនតាការពារ១ម៉ឺន របាំងការពារ១ម៉ឺនជាដើម ដែលមានទឹកប្រាក់សរុបប្រហែល៥០ម៉ឺនដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ: ចេស្តារ

×