ក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅថ្ងៃពុធ ម្សិលមិញនេះថា វៀតណាមនឹងចាត់វិធានការ បិទខ្ទប់ក្រុងហូជីមិញ ចាប់ពីចុងសប្តាហ៍នេះទៅ ដើម្បីដោះស្រាយការផ្ទះឡើង នៃវីរុសកូវីដ១៩ ខណៈទីកន្លែងសំខាន់ៗមួយចំនួន នៅមិនទាន់ត្រូវបានរឹតបន្តឹងនៅឡើយ។

តែយ៉ាងណា ក្រោយបានដឹងថា ក្រសួងនឹងគ្រោងធ្វើការបិទខ្ទប់នេះ ឃើញថាមានពលរដ្ឋវៀតណាមយ៉ាងច្រើន បាននាំគ្នាសម្រុកទៅទិញម្ហូបត្រីសាច់ អីវ៉ាន់ គ្រឿងបរិភោគគ្រប់មុខ ឡើងវាលផ្សារតូចធំ និងព្រមទាំងផ្សារទំនើប នៅក្នុងទីក្រុងហូជីមិញ។
វិធានការនេះ គឺមានប្រសិទ្ធិភាពរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះទៅ ដែលក្នុងនោះរួមមាន បទបញ្ជាស្នាក់នៅផ្ទះ ហាមឃាត់មិនឱ្យមានការប្រមូលផ្តុំមនុស្សច្រើនលើសពី២នាក់ និងបិទសេវាកម្មដឹកជញ្ជូនសាធារណៈផងដែរ។

ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា មានករណីឆ្លងជាង ១០០០ នាក់ ជាលើកដំបូង នៅថ្ងៃច័ន្ទ និងចំនួនប្រហាក់ប្រហែលគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធ ភាគច្រើននៃករណីកើតឡើងនៅទីក្រុងហូជីមិញតែម្តង -ជាកន្លែងដែលប្រជាជនកំពុងប្រញាប់ប្រញាល់ដើម្បីទទួលបានការផ្គត់ផ្គង់ស្អៀងអាហារសម្រាប់បម្រុងទុក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





