Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យថា បើចង់ដឹងច្បាស់រឿងតែងតាំងហ្នឹង សួរទៅសម្តេចសង្ឃផ្ទាល់ ព្រោះករណីនេះគណៈសង្ឃជាអ្នក…

ក្រោយពីមហាជនបាននាំគ្នារិះគន់ដូចព្យុះ រឿងតែងតាំងគ្រូមហាជ័យ និងអ្នកលក់ឡេមានងារជាជំទាវឧកញ៉ា ម៉ែរួយ និងស្នើឲ្យក្រសួងធម្មការ និងសាសនា ជួយពិនិត្យមើលផងនោះ នៅពេលនេះ អ្នកនាំពាក្យក្រសួង បានចេញមកបញ្ជាក់ថា ការតែងតាំងអ្នកទាំងពីរជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្រេចរបស់គណៈសង្ឃប៉ុណ្ណោះ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា ការតាំងតែងទីប្រឹក្សាសម្ដេចសង្ឃខាងលើនេះ ពុំមែនជាការសម្រេចរបស់ក្រសួងធម្មការ និងសាសនានោះឡើយ តែជាការសម្រេចរបស់គណៈសង្ឃ។

លោក សេង សុមុនី ក៏បានជម្រាបឲ្យដឹងថា មិនមែនទើបតែមានការតែងតាំងបុគ្គលពីររូបខាងលើនេះទេ គឺកន្លងៗមក ក៏មានការតែងតាំងបុគ្គលច្រើនរូបរួចមកហើយ ធ្វើជាទីប្រឹក្សាសម្ដេចសង្ឃ ប៉ុន្តែគ្រាន់តែមិនមានការរិះគន់ដូចពេលនេះប៉ុណ្ណោះ។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ក៏បានថ្លែងយ៉ាងដូច្នេះថា៖ «ចង់ជម្រាបថា តាមរយៈអ្នកសារព័ត៌មានថា កិច្ចការងារហ្នឹង ជាកិច្ចការងាររបស់គណៈសង្ឃ លោកជាអ្នកតែងតាំង ហើយអ្វីដែលជាការរៀបចំហ្នឹង គណៈសង្ឃលោករៀបចំប្រជុំពិចារណាទាំងអស់»។ ហេតុនេះ លោកក៏សូមសំណូមពរថា «សុំកុំឲ្យមានការជេរប្រមាថ កុំឲ្យបាបខ្លួនយើង ហើយបើថាទេ មិនច្បាស់លាស់ទេ យើងសាកសួរលោកផ្ទាល់ ដើម្បីបានដឹងព័ត៌មានហ្នឹងណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×