Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សុក្រ ទី​០៩ ខែកក្កដា ឆ្នាំ ២០២១

​ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិ​ឧ​ញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ដួង​រាសី​នៅតែ​ល្អប្រសើរ​ដដែល​ទេ ម្ល៉ោះហើយ​នៅក្នុង​ចង់​ទំនាក់ទំនង​ដល់​មនុស្ស​ចាស់ ឬ​ទំនាក់ទំនង​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ដូចគ្នា​។ បើជា​អ្នក​ប្រកប​មុខ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​ជានិច្ច​។ ចំណែក​ស្នេហា​ប្រុស​ស្រី​រស់នៅ​ជាមួយគ្នា​បាន​សេចក្តីសុខសាន្ត​ណាស់​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​រង​ការខូចខាត​អ្វីមួយ​ដោយ​នឹកស្មាន​មិន​ដល់ ក្រៅពីនេះ​បើ​មាន​ទំនាក់ទំនង​ការងារ ឬ​ធ្វើ​អ្វីមួយ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មាន​កាល​ប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​ផល​លំបាក​ទាំងពួង​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀត​ដោយ​ប្រការ​ណាមួយ​។ ចំណែក​បញ្ហា​សេ្ន​ហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការគិត​ច្រើនតែ​ម្នាក់ឯង​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ខ្លះ ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មក​ការពារ​តែ​អាត្មា​ខ្លួន​វិញ​ទើប​អាច​ចៀស​ផុតពី​ផល​លំបាក​ទាំងពួង​ទៅរួច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំង​អញ្ចឹង​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​និង​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​និង​ត្រូវ​គិតគូរ​អោយបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង ក្រៅពីនេះ​បើ​មានការ​ធ្វើដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ក៏​ប្រសើរ​ដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់​យក្ស​ដាក់គ្នា​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែង​សម្រេច​ជោគជ័យ​ជាពិសេស​ងាយ​ទទួលផល​មកវិញ​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពប្រសើរឡើង​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​អោយបាន​ត្រឹមត្រូវ ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។ ការរស់នៅ​វិញ​លោក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​ការជួយ​យកអាសារ​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​យកទោស​មកវិញ​ប៉ុណ្ណោះ​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ភ្លឺ​ថ្លា​និង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ​៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​ឧបសគ្គ​អ្វី​ធំដុំ​ចូលមក​យាយី​ទេ ប៉ុន្តែ​ក្រៅពីនេះ​បើ​លោក​អ្នកមាន​ប្រកបការងារ​អ្វីមួយ​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ព្រោះ​គេ​ចាំតែ​មើល​ចន្លោះប្រហោង​របស់លោក​អ្នក​ទេ​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការរក​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​ថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ពាក្យសម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាំ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ផ្តល់​ភាពលំបាក​ដល់​ខ្លួនឯង​វិញ​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ពុំ​សូវ​ជាប់​ទេ បើ​លោកអ្នក​ប្រឡងប្រជែង​តម្លៃ​ទៀត​នោះ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​កុំ​លេង​មេះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​ដាក់គ្នា​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង​ទទួលជោគជ័យ​ជានិច្ច ការរស់នៅ​ជួប​ភាពស្រស់​ស្រាយ​និង​មានការ​ជួប​សេចក្តី​សុខដុម​ល្អ​ណាស់​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​កិច្ចការងារ ពីព្រោះ​តែងមាន​ការសហកា​រ​ពី​អ្នកដទៃ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវរ​វាសដៃរ​វាសជើង មិន​ដូច្នេះ​ទេ​ទ្រព្យ​លាភ​ដែល​បម្រុង​ធ្លាក់​ដល់ដៃ​និង​ត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ មាន​ភាព​ស្រស់ស្រាយ និង​មាន​ការចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ល្អ​ជាធ​ម្យ​ម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ម្ល៉ោះហើយ​ងាយ​បង្កកំហុស​និង​មាន​ជម្លោះ​កើតឡើង​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ គឺ​លោកអ្នក​មានតែ​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរតែមាន​ការប្រយ័ត្នប្រយែង​អោយបាន​ខ្លាំងក្លា ទើប​អាច​ចៀស​ផុតពី​បញ្ហា​ទាំងពួង​ទៅរួច​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ខ្ពស់ត្រដែត​។ ដោយសារ​ថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ បើ​លោកអ្នក​ចង់​ពឹងពាក់​ដោយ​ការខ្ចី​ប្រាក់កាស​ឬ​របស់​អ្វីមួយ​ពី​អ្នកដទៃ​គេ​តែង​អាណិតអាសូរ​អោយ​ដូច​បំណង​មួយចំនួន​ផង ការរស់នៅ​មាន​ភាព​សុខដុម និង​កំពុង​កើត​កាល​វាលគុម្ព និង​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​ណាស់​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ណាស់​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ឱកាសល្អ​បំផុត​ពីព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ លោកអ្នក​អាច​បែរមក​ផ្អែមល្ហែម​ទៀតផង​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បើកហាង​ថ្មី ឬ​ធ្វើ​អ្វីមួយ​ថ្មី​ដែល​តែង​ហុច​ផល​ល្អៗ​មកវិញ​ច្រើនជាង​អាក្រក់​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​លក់​ចេញ​ទិញ​ចូល​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជំនួញ​ធំដុំ​ទាំងនោះ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕​

×