Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ រថយន្តមិនចំម៉ាក បើកទៅបុកង់ពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅនឹងកន្លែងភ្លាមៗ

ភ្នំពេញ ÷ ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះកង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រូវបានរថយន្តមិនចាំម៉ាក បើកទៅបុកពេញទំហឹង បណ្តាលឲ្យប៉ើងទៅមុខដាច់កង់ចេញពីគ្នា ។ ចំណែកឯរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៥ និង២០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីអ៊ុំស្រីម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញស្រីម្នាក់ជិះកង់ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈជិះមកដល់ចំណុចកើតហេតុ ជាប់នឹងការដ្ឋានចិន ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌សមិនចាំផ្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកបុកចំពីមុខកង់ពេញទំហឹង ខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុខាងលើ បានបងប្អូនប្រជាពលរដ្ឋ នៅជិតនិងកន្លែងកើតហេតុ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យទៅលើសព និងឆែករកអត្តសញ្ញាណ ដើម្បីរកក្រុមគ្រួសារសពផងដែរ៕ រក្សាសិទ្ធិដោយ៖សាមេត

×