តាកែវ ៖ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ បានប្ដេជ្ញាថា នឹងស្រាវជ្រាវស្វែងឃាត់ខ្លួនម្ចាស់ចម្ការ ឬអ្នកដាំដំណាំកញ្ឆាខុសច្បាប់នេះ យកមកផ្តន្ទាទោសតាមច្បាប់ ខណៈទីតាំងដាំកញ្ឆា ១២កន្លែង ត្រូវបានបង្ក្រាប ប៉ុន្តែមិនទាន់អាចចាប់ម្ចាស់ចម្ការដែលដាំកញ្ឆាទាំងនោះបាន។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចដាំដំណាំកញ្ឆាល្មើសច្បាប់នេះ ធ្វើឡើងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកវវសេនីយឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចុះកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់ចំនួន ១២ទីតាំង លើផ្ទៃដីប្រមាណ ២,៧៨១ម៉ែត្រការ៉េ នៅអាងស្តុបទឹក០៧ ចំណុចដំរីលេង ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN






