Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភូមិសាស្ត្ររាជធានីភ្នំពេញ បិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយជោគជ័យ ខណ:ប្រជាជនប្រមាណម៉ឺននាក់ មិនបានមកចាក់ដូសទី២

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យបិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារកូវីដ-១៩» សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ នាវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ- ១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ស្រដៀងគ្នាថា រាជធានីភ្នំពេញ បានបិទបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយជោគជ័យ ហើយមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិតដោយសារចាក់វ៉ាក់សាំងកូវីដ-១៩នោះឡើយ, អំឡុងពេលយុទ្ធនាការ គឺមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកមកចាក់វ៉ាក់សាំងនៅតាមកន្លែងដែលអាជ្ញាធរបានកំណត់។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកទល់ថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ សរុបចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះ មានប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំងដូសទី២ទេ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×