ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានផ្តល់នូវថវិកាចំនួន ៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការដែលរាជរដ្ឋាភិបាលកំពុងតែប្រយុទ្ធ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតនៃជនរួមជាតិយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
នេះជាខ្លឹមសារជូនពរ ធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូន ថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានបរិច្ចាគថវិកា ៣លានដុល្លារ ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







