ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១២៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងបានព្យាបាលជាសះស្បើយចំនួន ៥៣នាក់ , ប៉ុន្តែមានស្ត្រីអ្នកជំងឺកូវីដ-១៩ម្នាក់ អាយុ៤៥ឆ្នាំ រស់នៅ ភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទបានស្លាប់។

មន្ត្រីជំនាញបានបញ្ជាក់ថា អ្នកជំងឺដែលរកឃើញថ្មីទាំង ១២៧នាក់នេះ ក្នុងនោះមាន ១២៣នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ-១៩ សរុបចំនួន ១៣១៨នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១១៨៥នាក់ , ករណីឆ្លងចេញពីសហគមន៍ ២០កុម្ភៈ ចំនួន ១៣៣នាក់ , ព្យាបាលជាសះស្បើយចំនួន ២៩០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០២៣នាក់, ដោយឡែកអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នេះមាន ៤នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



