Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានកំណើនបន្តិចបន្តួច

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០១% នៅថ្ងៃព្រហស្បតិ៍នេះ ដល់ ៥៣៣,៦៤ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ១,០៩ ប៊ីលានរៀល។

ភាគហ៊ុនចំនួន ៣ បានធ្លាក់ចុះ ដែលរួមមាន PWSA PPAP និង PAS ដែលភាគហ៊ុនទាំងនេះ បានបិទត្រឹមថ្លៃ ៦.៩៦០៛ ១៥.០២០៛ និង ១៤.០០០៛ រៀងគ្នា ដោយមានចន្លោះនៃការថយចុះពី ២០៛ ទៅ ១៦០៛ ក្នុងមួយហ៊ុន។

ចំណែក ភាគហ៊ុន ABC និង PEPC វិញ មានកំណើន ៤០៛ និង ១០៛ មកដល់ ១២.៥២០៛ និង ៣.១៨០៛។ ទន្ទឹមនឹងនេះដែរ ភាគហ៊ុន GTI និង PPSP បានរក្សាថ្លៃថេរដដែល៕
រក្សាសិទ្ធិដោយ៖CEN

×