Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិននឹកស្មាន ប៉ាតាយ៉ា ពេលនេះ ប្រែជាកន្លែងសម្រាប់ប្រជាជន មកអង្គុយសុំអាហារពេញឆ្នេរ ព្រោះតែ…

ប្រទេសថៃ នៅពេលនេះ ហាក់កំពុងតែឈានដល់ចំណុចគួរឲ្យព្រួយបារម្ភខ្លាំងហើយ បើទោះជាក្រសួងសុខាភិបាល បានមានវិធានការណ៍យ៉ាងតឹងរ៉ឹង ចំពោះប្រជាជនរបស់ខ្លួនយ៉ាងក៏ដោយ ក៏នៅតែបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលជិត១ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ។

ទន្ទឹមនឹងនេះផងដែរ ក្រោយកើតមានករណីឆ្លងដ៏លើសលុប នៅក្នុងរលកទី៣នេះ ឃើញថា មានប្រជាជនថៃមិនតិចនោះទេ ដែលកំពុងរងទទួលផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ព្រោះតែភាពបាត់បង់ការងារធ្វើ និងក៏ដូចអាជីវកម្មធំតូច ត្រូវបានផ្អាកដំណើរការ នៅក្នុងអំឡុងសម័យកូវីដ១៩ ដ៏ធ្ងន់ធ្ងរនេះ។

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ តាមរយៈសារព័ត៌មានថៃ Kaosod បានដកស្រង់រូបភាពប៉ុន្មានសន្លឹកដ៏មិននឹកស្មានដល់ បង្ហាញពីទិដ្ឋភាពប្រជាជនយ៉ាងច្រើននាក់ រស់នៅតំបន់ឆ្នេរសមុទ្រប៉ាតាយ៉ា អង្គុយតម្រង់ជួររង់ចាំការដាក់ទាន ជាស្បៀងអាហារបន្តិចបន្តួចពីអ្នកចិត្តបុណ្យ និងភ្ជាប់សាររៀបរាប់ដ៏ខ្លោចចិត្តថា៖ «ឃើញរូបភាពនេះហើយ ខ្ញុំពិតជាមានអារម្មណក្រៀមក្រំខ្លាំងណាស់ ដោយមិននឹកស្មានថា យើងធ្លាក់ដល់ចំណុចនេះសោះ!។ នៅក្នុងតំបន់ជាច្រើន នៅក្នុងប្រទេស ដែលប្រជាជនគ្មានការងារធ្វើ បន្ទាប់ពីរោងចក្រ ក្រុមហ៊ុនមួយចំនួនបង្ខំចិត្តត្រូវបិទទ្វារ ព្រោះតែការផ្ទុះឡើងជំងឺមួយនេះ។ ហេតុនេះ សូមជួយពួកគេផង ទៅតាមលទ្ធភាពដែលអ្នកអាចធ្វើបាន»។

តែទោះយ៉ាងណា គណនីហ្វេសប៊ុកនោះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីបានឃើញបែបនេះ គឺមានប្រជាជនថៃដែលចិត្តល្អជាច្រើន បានចេញមកជួយសម្រាលទុក្ខលំបាកនេះ ប៉ុន្តែ ពួកគេក៏ត្រូវសុំការអនុញ្ញាតពីអភិបាលក្រុងប៉ាតាយ៉ា ដើម្បីគោរពអនុវត្តទៅតាមវិធានការពារការរាតត្បាត ដើម្បីកុំឲ្យផ្ទុះឡើងនៅតំបន់ប៉ាតាយ៉ា នេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×