Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ច្បាប់ស្ដីពីវិនិយោគ ជាមូលដ្ឋានគតិយុត្តិទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនចូលមកកម្ពុជា

ភ្នំពេញ ៖​ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព និងស្ថរិភាព គឺជាកត្តាអាទិភាពមួយនាំឱ្យបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បើទោះពិភពលោកកំពុងប្រឈមបញ្ហានយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការពីការវិនិយោគ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា ព្រោះថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ ពាណិជ្ជកម្មយ៉ាងណាក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង។

គម្រោងវិនិយោគនេះបើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ មានការថយចុះប្រមាណ ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ គឺមានការកើនឡើងប្រមាណ ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗមួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។

បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មិនបានបង្ហាញឲ្យដឹងទៀតថា ចិន ជាប្រទេសបានវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×