Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ជូនមន្ទីរសុខាភិបាល ទូទាំង២៥រាជធានីភ្នំពេញ-ខេត្ដ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរស​ជនខ្មែរ​តាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅមន្ទីរសុខាភិបាលទាំង ២៥ខេត្ត ក្រុង ដែលបានរៀបចំពិធីប្រគល់-ទទួល នៅឃ្លាំងឱសថកណ្តាល (CMS)។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់យើង ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ដូច្នេះរថយន្ដនេះ នឹងបម្រើសេវាចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេស កាន់តែលឿនរហ័ស។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចប្រគល់រថយន្ដដឹកវ៉ាក់សាំង ជូនដល់មន្ទីរសុខាភិបាលខេត្ដ ទូទាំង២៥ រាជធានី-ខេត្ដ ដើម្បីចាក់ជូនប្រជាពលរដ្ឋនេះ គឺជាការជំរុញឱ្យដំណើរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាន់តែភាពល្អប្រសើរបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ទឹកចិត្ដដ៏មហិមា និងគិតគូរ របស់ សម្ដេចតេជោ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×