Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឃុំសុក្រុំ គាំទ្រយុទ្ធការ របស់អង្គការរ៉ាក់ ដែលចុះផ្សព្វផ្សាយ ពីការរំលូតនៅក្នុងសគមន៍ ទោះបីអំឡុងការរីករាលដាល នៃជំងឺកូវីដ១៩ក្តី

កំពត ៖ លោកសួង ហ៊ង មេឃុំ សុក្រំ ស្រុកដងទង់ ខេត្តកំពត បានថ្លែងប្រាប់សារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះថា លោកគាំទ្រដល់កម្មវិធីរបស់អង្គការរ៉ាក់ ដែលបានចុះមកផ្សព្វផ្សាយ ពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការរំលូន ប្រកបដោយសុវត្ថិភាព។

យុទ្ធនាការនេះ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីការសុខភាពបន្តពូជន សុខភាពផ្លូវភេទ ដោយកាត់បន្ថយមរណភាព មាតានិងទារក នៅទូទាំងប្រទេសកម្ពុជា។

លោកឃុំបានបញ្ជាក់ពេលនេះ មានការឆ្លងមេរោគកូវីដ១៩ក្តី តែនៅក្នុងឃុំសុក្រំ ទាំងមូលនៅតែទទួលសេវាអប់រំ ស្តីពីការរំលូតតាមសហគមន៍មូលដ្ឋាន។ លោកថា កាលពីដើមឮតែគេនិយាយថា មានករណីរំលូតដោយចុចឬកាច់ក។ លោកថា អង្គការរ៉ាក់បានពន្យល់ស្រ្តី ឬនារីពេញនៅក្នុងសហគមន៍ ពីការរំលូតឬមិនទាន់ចងបានកូន ពួកគាត់ទៅកាន់អង្គការរ៉ាក់ ឬគ្លីនិករ៉ាក់ ដើម្បីទទូលបានសេវាពិគ្រោះយោបល់។

អ្នកស្រី សេង ឯម គ្រូបង្គោលអង្គការរ៉ាក់ ដែលបានចុះទៅជួបជាមួយស្រ្តី នារី និងយុវសិស្សនៅក្នុងសហគមន៍ឃុំសុក្រំ ស្រុកដងទង់ ខេត្តកំពត បានថ្លែងថា ស្រ្តីដែលបានមកចូលរួម ក្នុងកិច្ចពិភាក្សាពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការរំលូត។

អ្នកស្រីបានបន្តថា ស្រ្តីភាគច្រើនបានយល់ដឹងច្រើន ពីការរំលូតដោយសុវត្តិភាព នៅពេលពួកគេមិនចង់បានកូន ដោយពួកគាត់បានទៅកាន់គ្លីនិករបស់អង្គការរ៉ាក់ ប្រចាំខេត្តកំពត។ តែនៅពេលសួរថា ការរំលូតដោយសុវត្ថិភាព មានពីរយ៉ាងគឺលេបថ្នាំនិងវិធីវិជ្ជសាស្រ្ត(បូម)។

ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ស្រ្តីវ័យ៥៤ឆ្នាំម្នាក់ បាននិយាយថា នៅក្នុងសហគមន៍របស់អ្នកស្រ្តី មិនដែលមានស្រ្តីណាម្នាក់ រំលូនកូននោះទេ។ តែអ្នកស្រ្តីដែលមានវ័យ មិនអាចមានកូនទៅហើយរូបនេះ គាំទ្រចំពោះការរំលូត ដោយសុវត្ថិភាពនៅពេលស្រ្តី ឬប្តីប្រពន្ធដែលមិនទាន់ ចង់បានកូន ឬមានកូនដោយចៃដន្យ។

តាមច្បាប់ស្តីពីរំលូតកូន (មាត្រា៨ ចែងថាការរំលូតកូន អាចធ្វើទៅបានចំពោះតែគភ៌ណា ដែលមានអាយុតិចជាង១២សប្តាហ៍)។ លើសពី១២សប្តាហ៍ នៃអាយុគភ៌ការរំលូត អាចទទួលបានការអនុញ្ញាត លុះត្រាតែធ្វើរោគវិនិច្ឆ័យឃើញថា គភ៌នោះមានភវនីភាព មិនលូតលាស់ដូចប្រក្រតី ឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ កូននោះកើតមកអាចមានជំងឺធ្ងន់ធ្ងរ មិនអាចមើលជា ក្នុងករណីគេរំលោភ បណ្តាលឲ្យមានគភ៌៕ រក្សាសិទ្ធិដោយ៖CEN

×