Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ ទទួលរៀបចំ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ នេះបើតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

រាជរដ្ឋាភិបាល​ បានកំណត់ពេលវេលា នៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃ១៦-២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។

វេទិកាទេសចរណ៍អាស៊ានដែរ មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×