Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន ទិញក្តាមសមុទ្រ១គីឡូ យកមកស្ងោហូប ឆ្អេះញាំអត់កើត យកទៅដូរវិញ អ្នកលក់ក្តាមមិនដូរឲ្យ ថែមទាំងប្រើហិង្សាយ៉ាងចាស់ដៃដាក់ទៀតផង

ភ្នំពេញ ÷ នារីម្នាក់ត្រូវបានអ្នកលក់ក្តាម ព្រួតគ្នាប្រើហិង្សាយ៉ាងចាស់ដៃ ខណ:យកក្តាមទៅដូរអ្នកលក់ក្តាមវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងផ្សារកសិផលជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើ មានឈ្មោះ ដុំ ស្រីណុច អាយុ២៧ ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យោងតាមការរៀបរាប់ ពីនារីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលទៅទិញក្តាម នៅក្នុងផ្សារកសិផល ១គីឡូតម្លៃ៥០០០០រៀល យកទផ្ទះដើម្បីស្ងោញាុំ បន្ទាប់ពីស្ងោក្តាមឆ្អិនរួចរាល់ ក៏នាំគ្នាហែកញាំ ដោយមានក្លិនឆ្អេះ និងសាច់ក្តាមផុយផងនោះ ទើបគាត់វេចច្រកថង់ យកក្តាមនោះមកឲ្យអ្នកលក់ ជួយមើលហើយពិចារណាវិញថា ខ្ញុំទិញក្តាមតម្លៃ១គីឡូ រហូតដល់ទៅ៥០០០០រៀល មិនមែនមកទិញក្តាមឆ្អេះស្អុយ យកទៅញ៉ាំមិនកើតនោះទេ មួយសន្ទុះក្រោយមក អ្នកលក់ក្តាមនិងនារីខាងលើ បានប្រកែកគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ពេញក្នុងផ្សារ ឈានដល់ការប្រើហិង្សា ដាក់គ្នាដោយ ខាងភាគីអ្នកលក់ក្តាម មានគ្នា២នាក់ បានចាប់នារីខាងលើ វាយយ៉ាងដៃ បន្ទាប់មកក្រុមសន្តិសុខផ្សារ បានចុះទៅឃាត់ រួចក៏ឲ្យនារីរងគ្រោះខាងលើនោះ ចេញមកខាងក្រៅផ្សារ ទើបរូបគាត់កើតទុកមិនសុខចិត្ត ទាមទាររកយុត្តិធម៌ពីសមត្ថកិច្ច។

ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើរូបនេះ ក៏បានជិះម៉ូតូកង់៣​ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×