Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនថៅកែដេប៉ូឈើ និងគូកន២នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងបទក្លែងឯកសារសាធារណៈ

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនបុរសសង្ស័យចំនួន៣នាក់ ក្នុងនោះមានបុរសម្នាក់ គឺជាថៅកែដេប៉ូឈើ ដេប៉ូច្រកចេញចូលតែមួយ ល្បីឈ្មោះ មួយ និង ២នាក់ទៀត គឺបុគ្គលិករបស់គាត់ (គូកន) ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បី អោយតុលាការចាត់ការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធ នឹងក្លែងឯកសារសាធារណះ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលជាថៅកែ ដេប៉ូឈើនោះ មាន ឈ្មោះ ស្រេង ប្រណី ភេទប្រុស អាយុ ៥២ ឆ្នាំ ( គាត់ គឺ ជាថៅកែដេប៉ូឈើ យីហោ«តាំង សុខនី»។ ចំណែកឯ បុរស ០២នាក់ គឺ ជាបុគ្គលិក ធ្វើការជាមួយ ឈ្មោះ ស្រេង ប្រណី។

ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃ៧ ខែកក្កដា ២០២១ បន្ទាប់ពី សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ឆ្មក់ចូលទៅក្នុងដេប៉ូឈើ យីហោ «តាំង សុខនី» ដែលមានទីទតាំង ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស។

លោកបានបន្ថែមថា បន្ទាប់ពីការត្រួតពិនិត្យដេប៉ូឈើរបស់ឈ្មោះ ស្រេង ប្រណី សមត្ថកិច្ចនគរបាលជំនាញ ឈើល្មើសច្បាប់ ប្រភេទ សុក្រម ចំនួន ១៧៤ដុំ ស្មើ៧,៧៤២ ម៉ែត្រគុប ក្នុងដេប៉ូឈើ និង ឯកសារក្លែងក្លាយ មួយចំនួន ក្នុងការធ្វីអាជីវកម្មព្រៃឈើ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ឈ្មោះ ស្រេង ប្រណី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។

ចំណែកឯ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏មិនអាចសុំព័ត៌មានបានដែរនៅថ្ងៃសុក្រនេះ៕
រក្សាសិទ្ធិដោយះ ចន្ទា ភា

×