Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេចបានការនាំចេញទំនិញ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ

spot_img

ភ្នំពេញ ៖ កម្ពុជាបាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ ជិត៦ពាន់លានដុល្លារ កើនឡើង១.៦% ក្នុង រយៈពេល ៥ខែឆ្នាំ២០២១នេះ បើបៀបធៀប នឹងរយៈពេលដូចគ្នានៅក្នុង២០២០។ ។

របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ ការនាំចេញទំនិញ សម្រេចបាន ក្នុងទំហំទឹកប្រាក់ចំនួន ៥ ៩៨២លានដុល្លារ (ស្មើនឹង ២០.៨% នៃផសស) បានកើនឡើង ១.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ។ សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។

គិតត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ, ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននិងកំពុងបន្តធ្លាក់ចុះ។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់, គ្រឿងបង្គុំអេឡិចត្រូនិក, ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត នៅបន្តរក្សាកំណើនល្អ។

ដោយឡែកការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ ៦៦៤ លានដុល្លារ (ស្មើនឹង ៣០.២% នៃផសស) បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×