Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយការបិទខ្ទប់ ៖ អ្នករងគ្រោះនិងឆ្លងជំងឺកូវីដ១៩ និងស្លាប់ប្រមាណជា ៤០ម៉ឺននាក់ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួនប្រមាណជា ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណជា ៤០ម៉ឺននាក់ បានទទួលបានឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់មានទាំង៣តំបន់ គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមលោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានមានប្រសាសន៍ប្រាប់ CEN នៅល្ងាចថ្ងៃទី៩ ខែកក្កដាននេះថា ក្រសួងផែនការបានរកឃើញគ្រួសារដែលមានការលំបាកផ្នែកជីវភាព និងសម្ភាសន៍ជាប់ដើម្បីទទួលប្រាក់ឧបត្ថម្ភក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ មានទាំង៣តំបន់ គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅទូទាំងប្រទេសបន្ថែមលើកដំណាក់កាលទី១ ដែលកំពុងបើកប្រាក់ជាលទ្ធផលបានរកឃើញក្នុងដំណាក់កាលទី២ មានចំនួនសរុបជាង ៥ម៉ឺន ៩ពាន់គ្រួសារ ដែលស្មើនឹងចំនួនប្រជាជនសរុបចំនួនប្រមាណជាង ១៩ម៉ឺននាក់។

លោកបានបញ្ជាក់ថា ទាំងពីរដំណាក់កាលនេះ ក្រសួងផែនការបានរកឃើញសរុបមានចំនួនប្រមាណជា ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណជា ៤០ម៉ឺននាក់ ដែលត្រូវបានទទួលបានឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ក្រសួងក៏ទទួលបានគោលការណ៍ឲ្យស្វែងរកគ្រួសារដែលមានបញ្ហាជីវភាពបន្ថែមទៀត ដើម្បីទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមនេះ សូមអោយគ្រួសារដែលមានបញ្ហាជីវភាពផ្សេងៗ អាចទៅដាក់ពាក្យស្នើសុំនៅឃុំ សង្កាត់ ដើម្បីសម្ភាសន៍៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×