Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករតាមដងផ្លូវ ៖ សម្លាប់មនុស្ស ៧៤៩នាក់ និងរបួស ១៨៤៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៩០ថ្ងៃ

ភ្នំពេញ​​​ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី៩ ខែកក្កដដា នេះឲ្យដឹងថា រយៈពេល ១៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៣២០លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៤៩នាក់ និងរបួសចំនួន ១៨៤៦នាក់ ក្នុងនោះធ្ងន់ចំនួន ១០៨៦នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៧លើក ស្លាប់ ៥នាក់ និងរបួសចំនួន ៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៣នាក់ និងស្រាលចំនួន ២នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១២៣៥៧គ្រឿង ក្នុងនោះម៉ូតូចំនួន ៨២៦៧៩គ្រឿង និងរថយន្តចំនួន ២៩៦៧៨គ្រឿង ក្នុងនោះរថយន្តតូច ២២៩៩៦គ្រឿង និងធំ ៦៦៨២គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×