Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុល អំពាវនាវឲ្យពលរដ្ឋកម្ពុជា នៅវៀតណាម បង្កើនការប្រុងប្រយ័ត្ន នៃការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី (Delta និង Delta Plus) នៅទីក្រុងហូជីមិញ

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ និងតាមបណ្តាខេត្តភាគខាងត្បូងវៀតណាម មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតអំពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទី ពីកន្លែងមួយទៅទីកន្លែងមួយទៀត។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានក្រើនរំឮកថាមួយទៀតប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើ ដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យនៃការឆ្លងជំងឺក្នុងពេលធ្វើដំណើរ និងអាចនាំយកជំងឺកូវីដ១៩ ចូលមកចម្លងក្នុងប្រទេសថែមទៀត។

ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ សូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ និងតាមបណ្តាខេត្តភាគខាងត្បូងវៀតណាម មេត្តាជ្រាបថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ ការីករាលដាលជំងឺកូវីដ-១៩ ចូល មកប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជា សូមស្នើដល់បងប្អូនគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតអំពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទី ពីកន្លែងមួយទៅទីកន្លែងមួយទៀត ប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើដំណើរ វិលត្រឡប់ មកប្រទេសកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យ នៃការឆ្លងជំងឺក្នុងពេលធ្វើដំណើរ និងអាចនាំយកជំងឺកូវីដ-១៩ ចូលមកចម្លងក្នុងប្រទេសថែមទៀត។
ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏សូមអនុញ្ញាតជម្រាបជូនបងប្អូនជ្រាបកាន់តែច្បាស់ផងដែរ អំពីអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចមានគោរពជូនភ្ជាប់។

ទន្ទឹមនេះ ជាថ្មីម្ដងទៀត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមស្នើបងប្អូនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃកម្ចាត់មេរោគឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) និងត្រូវអនុវត្តវិធានសុខាភិបាល និងសារាចរណែនាំលេខ ១៦ របស់រដ្ឋាភិបាលវៀតណាម ដាក់ឲ្យអនុវត្តនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ (រយៈពេល ១៥ថ្ងៃ) ដើម្បីប្រយុទ្ធប្រឆាំងការីរីករាលដាលនៃជំងឺកូវីដ-១៩ ស្តីពីការហាមជួបជុំគ្ន លើសពី ២នាក់ នៅទីសាធារណៈ ការហាមចេញពីផ្ទះក្នុងករណីមិនចាំបាច់។ល។ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត និងត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×