Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស នឹងត្រូវដឹកមកដល់កម្ពុជា ព្រឹកនេះ

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស នឹងដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងនោះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើគិតចាប់តាំងពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២លានដូសរួចហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន មានចំនួន ២.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ចំនួន ៣២៤,០០០ដូស និងវ៉ាក់សាំងចំនួន ៩.៥លានដូស ជាការបញ្ជាទិញរបស់កម្ពុជា ពីប្រទេសចិន។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី០១ ខែកក្កដា បានឱ្យដឹងថា នៅខែកក្កដា និងខែសីហា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៩លានដូស ពីប្រទេសចិនបន្ថែមទៀត ជាចំនួនគម្រប់ ២០លានដូស តាមផែនការដែលរាជរដ្ឋាភិបាលស្វះស្វែងរក ដើម្បីចាក់ជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០លាននាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×