Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង រួមជាមួយនឹងភាគហ៊ុនចំនួន ៤ នៅថ្ងៃសុក្រចុងសប្តាហ៍នេះ

spot_img

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,៨៨% ដល់ ៥៣៨,៣១ ពិន្ទុនៅថ្ងៃសុក្រម្សិលមិញនេះ។ ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៤ បានកើនឡើង ដែល GTI PPAP PPSP និង ABC បានបិទត្រឹមថ្លៃ ៤.០២០៛ ១៥.១០០៛ ២.១៧០៛ និង ១២.៧០០៛ រៀងគ្នា ដោយមានចន្លោះកំណើនពី ១០៛ ទៅ ១៨០៛ ក្នុងមួយហ៊ុន។

យ៉ាងណាមិញ ភាគហ៊ុន PWSA និង PAS បានធ្លាក់ចុះ ២០៛ និង ១០០៛ មកត្រឹម ៦.៩៤០៛ និង ១៣.៩០០៛ ។ PEPC បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២,១៥ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×