Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​សម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជូន​មន្ទីរពេទ្យ និង​សមាគមន៍ សរុប​ចំនួន ៨​កន្លែង​»

​ភ្នំពេញ ៖ ក្រោម​ព្រះរាជហឫទ័យ ទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​នៃ​ការរស់នៅ របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ក៏ដូចជា​ការចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ សម្តេចព្រះ​មហាក្សត្រី ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ​ជូន​មន្ទីរពេទ្យ និង​សមាគមន៍ សរុប​ចំនួន ៨​កន្លែង។

​ព្រះបរមរាជវាំង បានចេញ​ផ្សាយ​ព័ត៌មាន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា ក្រោម​ព្រះរាជហឫទ័យ ទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​នៃ​ការរស់នៅ របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូនចៅ ក៏ដូចជា​ការចូលរួម​ចំណែក​ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី ១៩ និង​ជាពិសេស​ក្រោម​ព្រះរាជតម្រិះ​ដង្ហែរ តាម​ជានិច្ច​នូវ​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា នៃ​ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម ជូន​ដល់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត មាន ម៉ាស ចំនួន ៦,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ៥​ឡាំង សាប៊ូដុំ ចំនួន ៦​ឡាំង មន្ទីរពេទ្យ ហ្លួង​ម៉ែ ម៉ាស ចំនួន ៣,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ៥​ឡាំង សាប៊ូទឹក MU YU MING ចំនួន ១​ឡាំង មន្ទីរពេទ្យ ព្រះសីហនុ​មណ្ឌល​នៃ​ក្តី​ស​ង្ឈឹ​ម ម៉ាស ចំនួន ៣,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ២​ឡាំង សាប៊ូដុំ Express ចំនួន ២​ឡាំង មន្ទីរពេទ្យបង្អែក​សម្តេច​ឪ សម្តេចម៉ែ គីឡូម៉ែត្រ​លេខ​៦ ម៉ាស ចំនួន ២,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ២​ឡាំង សាប៊ូដុំ Express ចំនួន ២​ឡាំង មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ម៉ាស ចំនួន ៦,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ៥​ឡាំង សាប៊ូដុំ Express ចំនួន ៥​ឡាំង សមាគមន៍​ដូនជី និង​ឧបាសិកា​កម្ពុជរដ្ឋ ម៉ាស ចំនួន ១,០០០​បន្ទះ អង្ករ ២៥០​គីឡូ សាប៊ូដុំ ២​ឡាំង ក្រសួង​កិច្ចការនារី ម៉ាស ចំនួន ៣,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ៣​ឡាំង សាប៊ូទឹក MU YU MING ចំនួន ១​ឡាំង អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ព្រះរាជ​ទ្រព្យ ២០,០០០​ដុល្លារ ម៉ាស ៣,០០០​បន្ទះ ទឹក​សុទ្ធ OGEU Pyrénées ចំនួន ២​ឡាំង សាប៊ូដុំ Express ចំនួន ២​ឡាំង សាប៊ូទឹក MU YU MING ចំនួន ២​ឡាំង ដើម្បី​ជាការ​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×