Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​មេការ​សំណង់​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​៨​ម៉ឺន​ដុល្លារ​អាមេរិក ពី​អ្នក​វិយោគ​ជប៉ុន​

​ភ្នំពេញ : ចៅក្រម​ស៊ើបអង្កេត នៃ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​សៅរ៍ ទី ១០ ខែ កក្កដា នេះ បានសម្រេច​ឃុំខ្លួន បុរស​ខ្មែរ​ម្នាក់ នៅក្នុង​ពន្ធនាគារ ជា​បណ្ដោះអាសន្ន ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ីដាច់ ប្រាក់​ចំនួន ៨ ម៉ឺន​ដុល្លារ​អាមេរិក ពីអ្នក​វិយោគ​ទុន ជនជាតិ​ជប៉ុនម្នាក់ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ សីហា​ឆ្នាំ ២០២០​។​

​មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​រាជធានី​ភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ឈុន មករា អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជា​មេការ​សំណង់​ជណ្ដើរយន្ត និង​លក់​ជ​ណ្ថើ​រយ​ន្ត នៃ​ក្រុមហ៊ុន​ជប៉ុន អុឹម សុី​លិ​ហ្វ សុី​លូ​សិន​។​

​ជនជាប់ចោទ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី ” រំលោភ​លើ​ទំនុកចិត្ត ” តាម​បញ្ញត្តិ​មាត្រា ៣៩១ និង ៣៩២ នៃ ក្រុម​ព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ច​ក់ថា ជនជាប់ចោទ​ឈ្មោះ ឈុន មរាក ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ០៨ ខែ កក្កដា ២០២១ តាម​ពាក្យបណ្ដឹង​របស់លោក shinghiko toyoshi ជា​នាយក​ក្រុមហ៊ុន អុឹ​មសុី​លិ​ហ្វ សុី​លូ​សិន ជា​ភាគី​ដើមចោទ និង ជា​ជនរងគ្រោះ​។​

​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ បានអោយដឹងថា កាលពី​ថ្ងៃទី ១៣​មីនា ឆ្នាំ​២០២០ ក្រុមហ៊ុន​ជប៉ុន បានប្រគល់​សំណង់​ជណ្ដើរយន្ត​អោយ​ជនជាប់ចោទ ឈុន មករា ដើម្បី​តម្លើង​អោយ​អតិថិជន​ឈ្មោះ ប្រាក់ ហម ជាមួយនិង​ការទូទាត់​ប្រាក់​រួច​គ្រប់​ចំនួន ប៉ុន្តែ ឈុន មករា មិនបាន​បង្វិលប្រាក់​អោយទៅ​ក្រុមហ៊ុន​នោះទេ ។​

​រហូតដល់​ថ្ងៃទី ២៨​មេសា ឆ្នាំ​២០២០ ក្រុមហ៊ុន​បានប្រគល់​សម្រង​ជណ្ដើរយន្ត លក់ ទិញ អោយ​ការិយាល័យ​ក្រុមហ៊ុន ធី​ធី​សុី​វី​អុឹ​ម​ផត ដោយមាន​ការចុះកិច្ចសន្យា​ប្រគល់​ប្រាក់ ជា​បន្តបន្ទាប់ ពី​អតិថិជនមក​អោយឈ្មោះឈុន មករា ដែលជា​មេការ​ផ្នែក​លក់ ប៉ុន្តែ​ជនជាប់ចោទ​រូបនេះ​មិនបាន​បង្វិលប្រាក់​ចូល​ក្រុមហ៊ុន​ទេ។​

​ក្រោយមក នៅ​ថ្ងៃទី ១១​ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​តាមរយៈ ឈ្មោះ ឈុន មករា បាន​លក់​ជណ្ដើរយន្ត​អោយ​អតិថិជន​ឈ្មោះ ប៊ុន ហៃ ដោយមាន​ការចុះកិច្ចសន្យា​លក់ ទិញ និង​ប្រគល់​ប្រាក់​អោយទៅ​ជនជាប់​ចោទ​ឈ្មោះ ឈុន មករា បាន​ប្រមូល​យកប្រាក់​ពី​ការលក់​ជណ្ដើរយន្ត​ទាំង​៣​គ្រឿង ​មានតម្លៃ​សរុប​ចំនួន ៨៣ ៧៣០ ដុល្លារ ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ដើម្បី​ទាមទារ​ការខូចខាត​ខាងលើនេះ ប្រធាន​ក្រុមហ៊ុន​ជប៉ុន ដែលជា​ជនរងគ្រោះ ក៏​ដាក់​ពាក្យបណ្ដឹង ជនជាប់ចោទ ទៅ​កាម់ សមត្ថកិច្ច​នគរបាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ការ​តាមច្បាប់​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​ខាងលើនេះ​, ជន​ជាប់​ចោ ឈ្មោះ ឈុន មករា មិនអាច​ទាក់ទង ដើម្បី​សុំ​ការបំភ្លឺ​បានឡើយ​៕

​រក្សា​សិទ្ធិ​ដោយ ច​ន្ទា ភា​

×