Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ស្នើលុបគម្រោង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានធ្វើលិខិតជម្រាបទៅអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ស្នើសុំលុបតម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទីហេដ្ឋារចនាសម្ព័ន្ធនិងប្លង់គោលប្រើប្រាស់ដី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នេះបើយោងតាមលិខិតចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មាន CEN ទើបតែទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនអភិបាលខេត្តកណ្តាលថា កន្លងមកក្រសួងធ្លាប់បានទទួលសំណើជាញឹកញាប់ របស់ប្រជាពលរដ្ឋសុំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រឡាយ … ដែលគ្រោងបង្កើតថ្មី នៅក្នុងផែនទីហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងប្លង់គោលប្រើប្រាស់ដី ដោយកាត់ក្បាលដីកម្មសិទ្ធិឯកជន រួមទាំងលំនៅឋាន ហើយក្រសួងពិនិត្យឃើញថា គម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្មីនេះ មានលក្ខណៈមិនទាន់សមស្រប ពុំបានសិក្សាស៊ីជម្រៅអំពីស្ថានភាពភូមិសាស្ត្រជាក់ស្តែង។

ដូចនេះ ក្រសួងស្នើអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត លុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងរៀបចំជាថ្មីឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់៕ រក្សាសិទ្ធិដោយៈចេស្តារ

×