Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះវិហារ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស(Rapid Test) ទៅលើលោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន អាយុ ៥២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាលទ្ធផលបញ្ជាក់ថា វិជ្ជមានជំងឺកូវីដ-១៩ និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅ បន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

ដោយសារស្ថានភាពនៃអ្នកជំងឺមានភាពធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយផងនោះ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន បានទទួលមរណភាព នៅវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះ តាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចសង្គ្រោះ អ្នកជំងឺបាន ទើបណ្ដាលឲ្យបាត់បង់ជីវិត។

រដ្ឋបាលខេត្តព្រះវិហារ សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសព៕ រក្សាសិទ្ធិដោយ:ចេស្តារ

×