ភ្នំពេញ ៖ ស្រីស្អាត ជេនណា បានបង្កអោយមានការ ទាក់ទាញសារជាថ្មី ធ្វើឲ្យគេចាប់អារម្មណ៍ ព្រោះតែតារាស្រីរូបនេះ ស្រាប់តែត្រូវបាន ទស្សនាវដ្តីល្បីឈ្មោះ របស់បរទេស ពេញចិត្តហើយ ក៏សហការរួមការងារ។ យ៉ាងណាមិញ តារារាងស្វែល សាច់សរូបនេះ បានបង្ហាញភាពបារម្មណ៍ទៅវិញ ក្រោយពេលជាប់ជម្រើស ហើយត្រូវយកចិត្តទុកដាក់លើការងារ។

តារាមុខស្រស់ សិចសុី ដងខ្លួនស្រឡូនរាងខ្ពស់ សមជាតារាបង្ហាញម៉ូដ ជេនណា មិនត្រឹមតែមានជំនាញម្យ៉ាងលើការដើរបង្ហាញម៉ូដប៉ុណ្ណោះទេ។ តារាផូរផង់រូបនេះ ក៏អាចសម្តែង ចេះផ្នែកពិធីការិនី និងចម្រៀងហើយលេចថា ឆាប់ៗខាងមុខនេះនាងចេញចម្រៀង ដោយផ្ទាល់ខ្លួនសាកល្បង ទឹកដមសំឡេង។ ងាកមកមើល លើឱកាស ដែលក្រសោបបាន ទីផ្សារការងារ ទស្សនាវដ្តីដែលផ្តោតលើ ការថតបង្ហាញម៉ូដ ។ កញ្ញា ជេនណា បានលើកឡើងថា មូលហេតុដែលនាង អាចធ្វើអោយ ក្រុមការងារទស្សនាវដ្តីពេញចិត្ត ដោយសារមុខមាត់របស់យើង ត្រូវចំទិសដៅ គេជ្រើសរើស បូកទាំងដងខ្លួន។ នាងថា ពិសេសពេលយើងបាន បំពេញការងារជាមួយ មួយប្លង់ៗ និងម៉ូដសម្លៀកបំពាក់ដែលគេថតចេញឃើញថា មានការលេចឡើងនូវភាពរលូន មិនមានការឆ្គាំឆ្គង។ ភាពយល់និងភាពមានបទពិសោធន៍ លើស្ទីលថតនេះហើយ មិនមែនជាឧបសគ្គរបស់នាងឡើយ។ ប៉ុន្តែអ្វីដែល នាងព្រួយពេលនោះគឺការ ខ្លាចធ្វើមិនបានល្អ ទោះយើងមានបទពិសោធន៍ បែបណា ដោយសារទស្សនាវដ្តីមួយនេះ មានភាពល្បីល្បាញ នៅក្នុងស្រុកយើង និងក្រៅស្រុកមួយចំនួន។ ទោះជាយ៉ាងណា ក៍នាងរីករាយ នូវសមិទ្ឋិផលដែលនាងសាង បាននៅក្នុងវិស័យសិល្បៈ ដែលខំហែលឆ្លង។
បើរំលឹកលើការដើរម៉ូដ តារាអាជីពនេះ ហើយមានដុងច្រើនជំនាញដែរនោះ ជេនណា ធ្លាប់បង្ហាញស្នាដៃ ដើរម៉ូដតាមកញ្ចក់ទូរទស្សន៍ នៅតាមសណ្ឋាគារលំដាប់ៗមួយចំនួន និងបណ្តាក្រុមហ៊ុនជាច្រើនរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖សំណាង SV







