Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំបើកទៅបុកម៉ូតូពេញទំហឹង រួចកិនពីលើ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយបើករត់គេច តែត្រូវសមត្ថកិច្ចដេញចាប់

ភ្នំពេញ ÷ បុរសម្នាក់ត្រូវបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូត្រូវរថយន្តធុនធំបើកទៅបុក រួចកិនពីលើក្បាលបណ្ដាលឲ្យបែកខួរ ស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តព្យាយាម បើករត់គេចខ្លួនទៅមុខ តែត្រូវសមត្ថកិច្ច តាមឃាត់បានទាំងម្ចាស់និងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧និង ៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះ យិន ធាវីភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជិតសួនការណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិបង់គៀនស ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ 1-N 1339 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តធុនធំមួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ កំពង់ធំ 3A 1093 បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្រ្ចាសគ្នា ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកម៉ូតូ រួចកិនពីលើក្បាលជនរងគ្រោះ បណ្តាលឲ្យបែកខួរស្លាប់ យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបើករត់ទៅមុខ រួចតៃកុងរត់ចូលទៅក្នុងវត្តគេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌដង្កោ ចូលទៅឃាត់បានមកវិញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×