Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋ២ល្វែង ផ្អើលរថយន្តពន្លត់អគ្គិភ័យ

ភ្នំពេញ ÷ អគ្គិភ័យត្រូវបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ល្វែង បង្កឡើងដោយឆ្លងចរន្តអគ្គិសនីទុស្សខ្សែភ្លើង ចេញពីក្នុងផ្ទះផ្អើលអ្នកជិតខាង ទាញបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ទប់ស្កាត់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញឆ្លងចរន្តអគ្គិសនីផ្ទុះសេខ្សែភ្លើង ចេញពីក្នុងផ្ទះមួយល្វែង បន្ទាប់មកក៏មានការផ្ទុះខ្លាំងទៅៗ ក៏ឆ្លងទៅឆេះផ្ទះលក់កង់១ល្វែងទៀត រួចពួកគាត់និងអ្នកជិតខាង បានទាញបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ ជួយបាញ់ទប់ស្កាត់បន្ទាប់មកពួកគាត់ បានរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយបាញ់ពន្លត់ជាបន្ទាន់។

ក្រោយពីខាងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរងរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យ កំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ ២ល្វែង នៅក្នុងខណ្ឌមានជ័យ ក៏បានចេញរថយន្តមកពីរគ្រឿង ដើម្បីមកជួយអន្តរាគមន៍ បាញ់ពន្លត់ឲ្យរលត់ទៅវិញផងដែរ។

ក្រោយពីអគ្គិភ័យ បានរលត់ទៅវិញឃើញ ថាមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរជធានីភ្នំពេញ មកដល់កន្លែងកើតហេតុ២គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
មិនមានអ្នកស្លាប់ មិនមានអ្នករងរបួស រងការខូចខាតតែសម្ភារមួយចំនួន៕ រក្សាសិទ្ធិដោយ៖ សា មេត

×