ភ្នំពេញ ÷ កម្មករប្រមូលសំរាម៣នាក់ ក្នុងនោះបាត់បង់ជីវិត២នាក់ ក្នុងថ្លុកឈាម និងម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈពេលកំពុងប្រមូលសំរាម តាមដងផ្លូវត្រូវរថយន្ត បើកទៅបុកពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។
សពជនរងគ្រោះពីរនាក់ និងអ្នករងរបួសម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែដឹងថាពួកគាត់ជាកម្មករប្រមូលសំរាម។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊ីនទ្រីប្រមូលសំរាម ក្បាលពណ៌សពាក់ផ្លាក I T 1093 កំពុងតែដើប្រមូលសំរាម នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ខណៈពេលប្រមូលដល់ចំណុចកើតហេតុ ជាប់នឹងផ្សាពោធិ៍ចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AN 4634 បើកបរដោយយុវជនមួយក្រុម បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុ ីស្របគ្នាមកបុកពីក្រោយចំយុវជន៣នាក់ កំពុងប្រមូលសំរាមពេញទំហឹង ប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបែកសាច់ខ្ទាតចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯយុមួយក្រុម នៅក្នុងរថយន្តបង្កបើកទ្វារ រត់បាត់អស់ឃាត់បានតែតៃកុង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត





