ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយផ្ទុះរឿង Live ប្រម៉ូតលក់សុទ្ធតែខោអាវស្អាត រីឯតម្លៃវិញត្រឹម ៥០០ ៛ ពេលដល់ដៃសុទ្ធតែជជុះ ពេលនេះអ្នកធ្លាប់ចាញ់បោកចេញមកព្រាត…

ភ្នំពេញ ៖ ដូចដែលយើងគ្រប់គ្នាបានដឹងហើយ នាពេលបច្ចុប្បន្ននេះ មុខរបរលក់ផលិតតាមអនឡាញ ឃើញថាបាននិងកំពុងកើនឡើងយ៉ាងផុសផុលតែម្តង។ ហើយទន្ទឹមនឹងកំណើននេះផងដែរ អ្នកលក់នីមួយៗ គឺត្រូវតែមានយុទ្ធសាស្រ្តផ្សេងៗគ្នា ក្នុងការប្រម៉ូតសិនផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន តាមរយៈដូចជា ទិញ១ថែម១ ឬ ទិញ១០ បញ្ចុះត្រឹមតម្លៃដ៏ថោកដែលមិនធ្លាប់មាន ជាដើម។ តែយ៉ាងណា ក្នុងនោះ ក៏មានអ្នកលក់មួយចំនួនក៏កំពុងតែរកស៊ីគំនិតអាក្រក់ផងដែរ ដោយនៅក្នុងការ Live ប្រម៉ូតសិន បង្ហាញផលិតផលរបស់ខ្លួនសុទ្ធតែល្អៗ ហើយតម្លៃក៏ថោកទៀត ប៉ុន្តែ នៅពេលទៅដល់ដៃអតិថិជន បែរជាទទួលបានរបស់អន់ទៅវិញ។ ក្រៅពីនេះ គឺនៅមានអ្នករកស៊ីគំនិតមិនល្អជាច្រើនទៀត ដែលបងប្អូនមួយចំនួនបានជួបប្រទះកាលពីពេលកន្លងមក ដូចជាការចាញ់បោក វេរលុយឲ្យមុន រួចប្លុកលេខបាត់ជាដើម។

តួយ៉ាងដូចជាករណីនេះអុីចឹង គឺពិតជាគួរឲ្យស្អប់ខ្លាំងណាស់ នៅពេលដែលបានដឹងថា ផេកលក់ផលិតផលមួយដែលមានឈ្មោះថា N-Collection ត្រូវបានអតិថិជនផ្ទុះការក្តៅក្រហាយយ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ផេកលក់ខោអាវនេះ បានប្រម៉ូតឆបោកដាក់បង្ហាញសុទ្ធតែខោអាវស្អាតៗ ហើយតម្លៃវិញពិតជាមិននឹកស្មានដល់ គឺត្រឹម ៥០០ រៀល ប៉ុណ្ណោះ ប៉ុន្តែ នៅពេលទៅដល់ដៃពួកគាត់អ្នកទិញ គឺសុទ្ធតែខោអាវគីប (ជជុះ) តែម្តង។

ក្នុងនោះ អតិថិជនម្នាក់បានដាក់ឲ្យបែបនេះថា៖ «អ្នកលក់ចរិតអន់ ពេលឡាយលក់ យកខោស្អាតៗមកលក់ ពេលបានអុីវ៉ាន់ហួសចិត្ត យកខោជជុះឲ្យឯង ឆាតទៅមិនចង់តបទៀត អ្នកលក់អើយអ្នកលក់ អីក៏ថោកមេស។ នេះផេកអ្នកលក់ N-Collection ជួយស៊ែរម្នាក់មួយទៅកុំឲ្យមានគេចាញ់បោកវាទៀតបងប្អូន»។

ដោយឡែកផេកលក់ខោអាវមួយ ដែលជាអ្នករកស៊ីមានសេចក្តីថ្លៃថ្នូរត្រឹមត្រូវ ព្រោះតែហួសចិត្តពេក ក៏បានចេញមកនិយាយថា «អាវមួយ500៛ គ្រាន់តែឃើញចង់គាំង ជាអ្នកលក់ឲ្យមានភាពស្មោះត្រង់ លក់ខោអាវគីបឲ្យដឹងគីប យករូបខោអាវគីបយើងទៅផុសទៅ កុំរបៀបលក់ខោអាវគីបយកសុទ្ធតែរូបខោអាវថ្មីសាច់ល្អៗរបស់គេទៅផុស ខូចឈ្មោះអ្នកលក់អនឡាញល្អៗអស់ហើយប្អូន អញ្ចឹងបានថានៅលើលោកនេះគ្មានរបស់ណាល្អ ស្អាត ហើយថោកនោះទេ គុណភាពទៅតាមតម្លៃ»។

យ៉ាងណាមិញ ទាក់ទងនឹងអ្នកលក់អនឡាញរកស៊ីបោកប្រាស់ខាងលើនេះផងដែរ គេក៏បានឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលធ្លាប់ជួបប្រទះករណីដ៏គួរក្តៅក្រហាយនេះ ក៏បានចែករំលែកឲ្យដឹងព្រោងព្រាតថា៖ «ហ្នឹងហើយបង កុំតែប្រាប់ក៏មិនដឹង ចេះតែឆ្ងល់ម៉េចៗមិនដែលឃើញផុសដល់ឆែកមើលប្លុកឯងចោលបាត់ ឃើញយករូបគេមកផុសរហូតហ្នឹង ហើយទើបខ្ញុំមិនទុកចិត្ត មើលទៅបោកមិនបានទើបប្លុកចោលតែម្តង -ចា៎បងអាណិតតែអ្នកក្រោយៗ ដែលគ្នាមិនដឹង ច្បាស់ជាចាញ់បោកគេទៀតហើយ -ខ្ញុំបានទិញផេី្ញលុយទៅ ឆាតលែងតបហេីយប្លុកខ្ញុំចោល – បានលុយវេរទៅឲ្យហើយ ស្រាប់តែប្លុកឯងចោលបាត់ មីងាប់តៃហោង»។ រីឯអ្នកខ្លះទៀតថា «ខ្ញុំអត់បានអស់លុយទេ ព្រោះខ្ញុំមិនទុកចិត្ត ឆាតជាមួយខ្ញុំដែរ តែខ្ញុំអត់ដែលទិញ ដល់ឥឡូវប្លុកខ្ញុំចោលបាត់,….» និងនៅមានការចែករំលែកបង្ហាញពីមុខមាត់អ្នកលក់រកស៊ីបោកប្រាស់តាមអនឡាញជាច្រើននាក់ទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម