ខេត្តឧត្ដរមានជ័យ ៖ ក្នុងពេលធ្វើដំណើរទៅដល់ទឹកដីខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើននាក់នោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅថា វត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ គឺជាកម្លាំងជួរមុខ ក្នុងការធ្វើសកម្មភាពប្រយុទ្ធទប់ស្កាត់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាព សុខភាពសាធារណៈ។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តបានកំណត់ទីតាំងចំនួន ៣៤មណ្ឌល ទូទាំងខេត្ត -ក្រុង-ស្រុក រួមមាន៖ ក្រុងសំរោង មានចំនួន ៨មណ្ឌល, ស្រុកត្រពាំងប្រាសាទ មានចំនួន ៨មណ្ឌល, ស្រុកអន្លង់វែង មានចំនួន ៦មណ្ឌល, ស្រុកបន្ទាយអំពិល មានចំនួន ៨មណ្ឌល និងស្រុកចុងកាល់ មានចំនួន ៤មណ្ឌលផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







