Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអំពីគោលការណ៍ រៀបចំទុកដាក់សព បូជាសព គេចផុតពីការឆ្លងកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញលិខិតមួយច្បាប់ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ជូនប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ដោយដាក់គោលការណ៍ណែនាំថា គ្រប់សពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសពឡើយ , សព ត្រូវបានរៀបចំដោយរុំក្រណាត់ រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសពនោះ។

អ្នករៀបចំ និងអ្នកដឹកជញ្ជូនសព អ្នកលើកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជា ពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ ការអនុវត្តបែបនេះ គឺដើម្បីសុវត្ថិភាពដល់អ្នកគ្រប់គ្រង ចាត់ចែងសពដែលផ្ទុកវីរុសកូវីដ-១៩ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×