កណ្តាល ៖ ក្នុងគ្រាដែលចុះពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកកោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយគណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទប្រចាំនៅកម្ពុជា ជួយដូចជា ការរៀបចំកែលម្អអគារមន្ទីរពេទ្យ ការបំពាក់ សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញឯកទេសវេជ្ជសាស្ត្របន្ថែមដល់គ្រូពេទ្យ និងគាំទ្រចាំបាច់ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់សេវាថែទាំ និងព្យាបាលអ្នកជំងឺ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងស្រុកកោះធំ ដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋម ការសង្គ្រោះបន្ទាន់ ទឹកស្អាត អនាម័យ និងការអប់រំ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN






