Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របៀបបញ្ជាទិញឧបករណ៍តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ និងការទូទាត់ តាមកម្មវិធីស្វ័យប្រវត្តិកម្ម

spot_img

ភ្នំពេញ​ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ បន្ថែមលើយន្តការដែលមានស្រាប់ គឺស្ថាប័ន-ក្រុមហ៊ុន ដែលមានបុគ្គលិក-និយោជិតច្រើន ដូចជារោងចក្រ សហគ្រាស អាចដាក់សំណើបញ្ជាទិញ នឹងទទួលបានព័ត៌មានត្រឡប់មកវិញ បញ្ជាក់អំពីការបញ្ជាទិញ ដូចជា បរិមាណអាចទិញបាន , របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយកម្មវិធីស្វ័យប្រវត្តិ។

ក្នុងសេចក្តីជូនដំណឹងថ្មីមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថា ដើម្បីដាក់សំណើបញ្ជាទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩បាន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ «ដាក់បញ្ជាទិញ» រួចអនុវត្តតាមជំហានទាំង ៦ ដូចខាងក្រោម ៖

១- ចុចលើពាក្យ «Start» រួចចុចលើពាក្យ «ចុចទីនេះដើម្បីបញ្ជូនលេខទូរស័ព្ទរបស់អ្នក» ហើយចុចលើពាក្យ «OK» ក្នុងផ្ទាំង Share Your Phone Number ,

២- សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័ស គិតជាឯកតា ,

៣- សូមពិនិត្យ ហើយចុចលើពាក្យ «ត្រឹមត្រូវ» ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ,

៤- លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះនឹងត្រូវអនុម័តជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន ,

៥- ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និងមធ្យោបាយសម្រាប់ទូទាត់ប្រាក់ ,

៦- ក្រោយពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍ តាមលំដាប់នៃការបញ្ជាទិញ (អ្នកបញ្ជាទិញមុន នឹងទទួលបានឧបករណ៍មុន)។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយកឧបករណ៍តេស្តរហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×