ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុវត្ថិឌី ធារិកា នៅមិនទាន់ផ្ទុះ ចម្រៀងសង្កត់ចិត្ត អ្នកស្តាប់ក្រោយបានទ្រនំ

ភ្នំពេញ ៖ មកទល់ពេលនេះ សុវត្ថិឌី ធារិកា បានរកទ្រនំថ្មី តាមរយៈការចូលបម្រើការងារក្នុងផលិតកម្មថោន។ ដំណើរវិលចូលទីលានថ្មី ត្រូវបាននាងរំពឹងថា ទទួលបានភាពកក់ក្តៅហើយ ក៍ជឿជាក់ថាទីផ្សារចម្រៀង នឹងពុះឡើងតទៅទៀត។ យ៉ាងណាមិញគេ ស្រាប់តែឃើញនាង ហាក់ស្ងប់បទចម្រៀងដោយ មិនទាន់មានបទណាសង្កត់ចិត្តមហាជនតាមដាន នៅឡើយ។

ការវិលឃើញទីតាំងការងារថ្មី របស់តារាតូចច្រឡឹងសំឡេងបាន ក្នុងផលិតកម្មថោនហាក់ធ្វើឲ្យនាងរំពឹងថា នឹងជួយជំរុញឲ្យនាងកាន់តែពង្រីកដៃ នៅក្នុងផែនការ ការងារ។ យ៉ាងណាក៏ឃើញ ខាងផលិតកម្មបាន បញ្ចេញបទចម្រៀងមួយចំនួន លើបណ្តាញសង្គម ដើម្បីប្រជែងគេឯង ទាញយកប្រជាប្រិយភាព។ ប៉ុន្តែ ផ្ទុយផ្សេងពីនោះ ការចេញចម្រៀងនៅមានកម្រិត មិនទាន់លាន់ឭណាស់ណា តាមការចង់បាននៅឡើយនោះទេ។


ហ្វេនៗដែលគាំទ្រនាងលើកឡើងថា និពន្ធបទឲ្យ ត្រូវនឹងសំឡេងទើប មានការ ពេញនិយម។ ១ឆ្នាំយកតារា ដែលច្នៃបទណា សមជាមួយសំឡេង នោះអាចទាក់ចិត្តអ្នកស្តាប់បាន តាមផែនការ។ ម្យ៉ាងវិញទៀត នៅផលិតកម្មថោន ក៏ឃើញថា មានតារាគជើងគ្នាច្រើន ដែលធ្វើឲ្យពិបាកចាត់ចែងតាមវេន នីមួយៗច្រៀងរាំ។ ម្ល៉ោះហើយត្រូវតែរង់ចាំ តាមដំណាក់កាលដើម្បីទទួលការងារ។

គួររម្លឹកថា សុវត្ថិឌី ធារិកា ជាអតីតបេក្ខភាពប្រឡង ខេមបូឌាអាយឌល រដូលកាលទី១ ជាមួយ នីរតនា អ៊ាម វណ្ណី និងម៉ៅ ហាជី សៅ ឧត្តម។ នាងជាក្មេងស្រី ដែលតូចច្រម៉ក់តែឈ្លាស់វៃ ការប្រឡង រហូតឈ្នះពីមួយវគ្គទៅមួយវគ្គ ហើយហក់ដល់ជុំពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នាងបានសាងស្នាដៃចាប់ពីពេលនោះមក ឃើញថា ការងារសិល្បៈនាង សម្បូរដោយបានខាងបណ្តាស្ថានីយ៍ទូរទស្សន៍ មួយចំនួនផ្តល់ឱកាស ឲ្យនាងបានឡើងច្រៀង បន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖ដំ

ចូលមើលព័ត៌មានថ្មីៗបន្ថែម