Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់សុខាភិបាល ៖ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាលព្យាបាលថែទាំនៅតាមផ្ទះ គឺត្រូវនៅបន្ទប់ដាច់ដោយឡែក រក្សាគម្លាត ២ម៉ែត្រ អ្នកពាក់ព័ន្ធក្នុងគ្រួសារត្រូវដាក់ខ្លួណដាច់ដោយឡែក ១៤ថ្ងៃ និងមិនអនុញ្ញាតឲ្យដើរចេញក្រៅផ្ទះ។

លោកបន្តថា ប្រជាពលរដ្ឋមានជំងឺកូវីដ១៩ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលនៅពេលដឹងខ្លួនមានវិជ្ជាមាន ត្រូវដាក់ខ្លួនដាច់ដោយឡែក ពេលដឹងខ្លួនមានវិជ្ជមានសូមទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ឬទូរស័ព្ទទៅលេខ ១២២២ ដើម្បីសុំអន្តរាគមន៍ ការធ្វើបែបនេះជាការចូលរួមយ៉ាងសំខាន់។ ហើយសុំប្រជាពលរដ្ឋដែលមានវិជ្ជមានកុំលាក់លៀម សម្តែងភាពស្មោះត្រង់ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងសហគមន៍។ ការលាក់លៀមបង្កហានិភ័យកាន់តែធំ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា “តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ ត្រូវប្រុងប្រយ័ត្នចូលរួមអនុវត្ត ៣កុំ ៣ការពារ នៅរាជធានីភ្នំពេញមិនទាន់ធ្ងន់ធ្ងរ ហើយក៏មិនទាន់ធូរស្រាលដែរ”។

ចំណែកលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា “បើអ្នកល្មើសខុសដោយអចេតនា គឺអប់រំណែនាំ បើអប់រំហើយនៅតែបន្តល្មើសទៀត គឺផាកពិន័យអនុវត្តតាមច្បាប់ដាក់ទោសទណ្ឌ”។

លោកបន្តថា អ្នកព្យាបាលនៅផ្ទះ គឺមានដាក់ផ្លាកនៅមុខផ្ទះ អ្នកជំងឺព្យាបាលតាមផ្ទះ គឺស្ម័គ្រចិត្តមានទម្រង់លក្ខខណ្ឌបំពេញ ការព្យាបាលតាមផ្ទះមានហានិភ័យទាបបំផុត។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាវិធានការមានប្រសិទ្ធភាពដើម្បីបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×