Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីសាខាកបបខេត្តតាកែវ ចុះដកហូតបានអាល់កុលក្លែងក្លាយ ជាង២០០លីត្រ ដែលដាក់លក់នៅក្នុងផ្សារ និងឱសថស្ថាន ក្នុងក្រុងដូនកែវ

តាកែវ ៖ អាល់កុលដាក់តាំងលក់នៅតាមឱសថស្ថាន និងនៅតាមតូបលក់ដូរក្នុងផ្សារធំតាកែវមួយចំនួន ត្រូវបានមន្ត្រីជំនាញ សាខាកបប ខេត្តតាកែវចុះដកហូតបានចំនួន ២១០លីត្រ ដោយរកឃើញថាជាអាកុលក្លែងក្លាយ មានសារធាតុមេតាណុល ។

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ លោក លី សេរីសម្បត្តិ ប្រធានសាខាក.ប.ប ខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ ធ្វើការចុះត្រួតពិនិត្យនិងធ្វើតេស្តបឋម នៅតាមឱសថស្ថាន និងនៅតាមតូបលក់ដូរក្នុងផ្សារតាកែវ ដោយរកឃើញមានការដាក់លក់អាល់កុលក្លែងក្លាយ មានសារធាតុមេតាណុលមានចំនួនសរុប ២៤១ដប និង៣កាន ស្មើនឹង២១០.៥លីត្រ។

ម្ចាសទំនិញបានយល់ព្រមទទួលស្គាល់ទំនិញរបស់ពួកគាត់ ថាពិតជាអាកុលក្លែងក្លាយ មានសារធាតុមេតាណុលពិតប្រាកដមែន ក្រោមការធ្វើតេស្តបង្ហាញពួកគាត់រវាងអាល់កុល ដែលមានសារធាតុមេតាណុល និងអាល់កុលដែលគ្មានសារធាតុមេតាណុល ដោយបងប្អូនអាជីវករមានការយល់ដឹងកាន់តែច្បាស់ អំពីការដាក់តាំងលក់អាកុលពិតប្រាកដ និងការចែកចាយអាល់កុលក្លែងក្លាយ មានសារធាតុមេតាណុល វាជាការបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បងប្អូនប្រជាពលរដ្ឋយើង ហើយម្ចាស់ទំនិញ បានសុខចិត្តប្រគល់អាល់កុល ក្លែងក្លាយទាំងនោះដល់មន្ត្រីយើងយកមករក្សាទុកនៅសាខាក.ប.ប ខេត្តតាកែវ ដើម្បីរៀបចំនីតិវិធីធ្វើការកម្ទេចចោល ៕ រក្សាសិទ្ធិដោយ៖ តាកែវ

×