Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសបញ្ជូនខ្លួនបុរសម្នាក់ បេីករថយន្តបុកកម្មករប្រមូលសំរាមស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ នេត នីសា ដែលបានបេីករថយន្តបុកកម្មករប្រមូលសំរាមបណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង ២និង០០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ លេីករណី គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ត្រង់ចំណុចមុខធនាគារហត្ថា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យ កម្មករប្រមូលសំរាមស្លាប់ ចំនួន ២នាក់ និងរបួសធ្ងន់ ចំនួន ១នាក់ ។

នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង០០នាទីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ នេត នីសា ភេទប្រុស មុខរបរ នៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×