ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុឹម ស្រីនិច ច្រានចោលព័ត៌មាន ដណ្តើមប្តីគេ

ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង សុឹម ស្រីនិច បានចេញមកច្រានចោលនូវព័ត៌មាន ដែលបានចុះផ្សាយពាក់ព័ន្ធទៅស្ត្រីម្នាក់ បានចោទរូបនាងថាដណ្តើមប្តីគេ។

តារារូបនេះបានចាត់ទុកការលើកឡើងរបស់ស្ត្រី ដែលមិនស្គាល់ប្រភពច្បាស់លាស់ថា គឺជាចេតនាដើម្បីបំបាក់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងប៉ុណ្ណោះ។
ជាការកត់សម្គាល់ស្ត្រីមួយរូបបានធ្វើការចូលទៅ ខំមិននៅពីក្រោមព័ត៌មានដែលបានចុះផ្សាយពី សុឹម ស្រីនិច ក្រោយពីមានការចុះផ្សាយថា តារារូបនេះបានបញ្ចប់អាជីពសិល្បះរបស់ខ្លួន ដោយសារនាងត្រូវរៀបការមានស្វាមី។
ស្ត្រីខាងលើនោះបានចោទប្រកាន់ សុឹម ស្រីនិច ថា បានដណ្តើមស្វាមីគេ ដោយនៅក្នុងនោះក៏បានទម្លាយនូវរូបថតមួយចំនួនផងដែរ។

រឿងរ៉ាវនេះក៏ត្រូវបានចុះផ្សាយតាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកផងដែរ ដែលនាំអោយមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ សុឹម ស្រិនិច បានចេញមកច្រានចោលព័ត៌មានដែលចុះផ្សាយខាងលើនេះទាំងស្រុង ក្នុងពេលដែលនាងបានអត់ធ្មត់សម្ងំស្ងៀមមិនចង់តបតចំពោះរឿងនេះឡើយ។

សុឹម ស្រីនិច បានអះអាងថា រហូតមកទល់នាពេលនេះនាងមិនបានពាក់ព័ន្ធ ដណ្តើមប្តីគេដូចការចោទប្រកាន់ពីប្រភពស្ត្រី ដែលមិនស្គាល់អត្តសញ្ញាណខាងលើនោះឡើយ។

នាងបញ្ជាក់ថា នាងមិនបានទន់ជ្រាយទៅតាមអ្វីដែលអ្នកទាំងនោះ បានធ្វើមកលើរូបនាងនាពេលនេះឡើយ ពោលទ្រព្យសងវិញដោយទ្រព្យ មិនថាព្យាយាមប្រឌិតរឿងមិនពិតបែបណាទេ។

នាងថា បេីមិនចាំបាច់មិនជាបញ្ហាចោទទេ ព្រោះមិនបានរវីរវល់ជាមួយមនុស្សបែបនោះ ប៉ុន្តែបើដល់ដំណាក់ដែលធ្ងន់ធ្ងរពេកនោះនាងនឹងមានវិធានការតបតវិញជាមិនខាន។

ទោះជាយ៉ាងណា បើតាម សុឹម ស្រីនិច ចំពោះបញ្ហាខាងលើនេះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់់ទំនាក់ទំនង រវាងនាងនិងអនាគតស្វាមីរបស់នាងនោះឡើយ។
នាងថា អនាគតស្វាមីខ្ញុំមិនបានខ្វល់រឿងកំបុិកកំប៉ុកនេះទេ ព្រោះគាត់ដឹងថាមនុស្សស្រីដែលប្រឌិតរឿងនោះជាពួកដែលជំពាក់លុយខ្ញុំមិនសង។

នាងបញ្ជាក់ថា ពួកមានតែកេរ្តិ៍ឈ្មោះតែគ្មានលុយមួយរៀលក្នុងហោប៉ាវ អនាគតស្វាមីខ្ញុំមិនមែន មនុស្សចូលចិត្តសងសឹកនោះឡើយ ហើយ
គាត់ឲ្យខ្ញុំចោលលុយចំនួនមុឺននោះ ចោលជាស្ថាបពរហេីយមិនតតាំង តាមប្រព័ន្ធបណ្តាញសង្គមឡើយ មិនមែនខ្ញុំខ្លាចតែខ្ញុំទុកឲ្យពពួកអមនុស្សអស់ទាំងនោះ លេចចេញជារូបរាង។

គួបញ្ជាក់ថា តារាសម្តែងវ័យក្មេង នាង ស៊ឹម ស្រីនិច បានប្រកាសបញ្ចប់អាជីពសិល្បៈរបស់ខ្លួន យ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសាងកេរ្តិ៍ឈ្មោះ ក្នុងវិថីមួយនេះ អស់រយៈពេលប្រមាណ ៦ ឆ្នាំ កន្លងមកនេះ ។ ហើយមានហេតុផល មួយដ៏សំខាន់ដែលបង្ខំចិត្តឲ្យតារាសម្តែងរូបនេះ ដកថយពីអាជីពសម្តែងនោះ គឺនាងត្រូវមានគ្រួសារ ។

ស៊ឹម ស្រីនិច បាន អះអាងថា ដោយសារតែនាងត្រូវមានស្វាមីហើយនឹងចាប់ផ្តើម នូវមុខរបរផ្សេង ហេតុនេះនាងត្រូវ បង្ខំចិត្តបញ្ចប់អាជីពសិល្បៈត្រឹមពេលនេះ។

តារាសម្តែងក្នុងបទទឹកភ្នែកសាប បានបញ្ជាក់ថា នាងបានសម្រេចចិត្តជ្រើសរើស បុរសម្នាក់ធ្វើជាគូអនាគត បន្ទាប់ពីបាន សិក្សាចិត្តគ្នាមួយរយៈមកនេះ ។ ដោយមិនបញ្ជាក់លម្អិតពីអត្តសញ្ញាណអនាគតស្វាមី ឲ្យបានច្បាស់ តែនាងថាអនាគត ស្វាមីរបស់នាង គឺជាមនុស្សធម្មតាម្នាក់ និងមានវ័យមិនក្មេងឡើយ ហើយពួកនាងមិនបានរៀបចំពិធីមង្គលការធំដុំឡើយ ពោល គឺត្រឹមសែនព្រេងចាស់ទុំដឹងឮប៉ុណ្ណោះ ព្រោះភ័យខ្លាចពីការឆ្លងរាលដាលនៃជំងឺកូវីដ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម